នគរបាលព្រហ្មទណ្ឌបង្ក្រាបក្រុមឆក់ប្រដាប់អាវុធ ៣នាក់ ដកហូតអាវុធ៣ដើម

នគរបាលព្រហ្មទណ្ឌបង្ក្រាបក្រុមឆក់ប្រដាប់អាវុធ ៣នាក់ ដកហូតអាវុធ៣ដើម

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានបង្រ្កាបក្រុមជនសង្ស័យ ជាមុខសញ្ញាឆក់ទ្រព្យសម្បិត្តិប្រជាពលរដ្ឋយ៉ាងសកម្មប្រដាប់ដោយអាវុធចំនួន ០៣នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្ត។

អាវុធដែលដកហូតបាន

ប្រតិបត្តិការបង្ក្រាបក្រុមឆក់ប្រដាប់អាវុធនេះ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តកំពង់ចាម និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឃាត់បានជនសង្ស័យចំនួន ០៣នាក់ នៅទីតាំងផ្សេងៗគ្នា និងដកហូតបានអាវុធ៣ដើម។

ជនសង្ស័យត្រូវឃាត់ខ្លួន

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានឈ្មោះ គុណ បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ឃាត់នៅចំណុចសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ ឈ្មោះ ចាន់ ប្រុសពេជ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ។ ឈ្មោះ ចាប មករា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ត្រង់ចំណុច ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ និងបានដកហូតអាវុធខ្លីចំនួន៣ដើម ម៉ាក K54, ម៉ាក CF98 និងម៉ាក Glock19 ។ បច្ចុប្បន្នជនសង្ស័យកំពុងបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕

administrator

Related Articles