អភិបាលខេត្តកំពង់ស្ពឺ ជម្រុញមន្ត្រីបង្កើនការយកចិត្តទុកដាក់លើតម្រូវការពលរដ្ឋ

អភិបាលខេត្តកំពង់ស្ពឺ ជម្រុញមន្ត្រីបង្កើនការយកចិត្តទុកដាក់លើតម្រូវការពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញមន្ត្រីពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុកទាំង៩ ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពរាល់សំណើ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

កិច្ចប្រជុំខេត្តកំពង់ស្ពឺ

ការជម្រុញនេះធ្វើឡើងក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមវត្តមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

អភិបាលខេត្តកំពង់ស្ពឺ

លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា អាជ្ញាធរដែលបម្រើពលរដ្ឋបានល្អ មូលដ្ឋានមិនមានបញ្ហាប្រឈមនោះទេ។ លោកបានបញ្ជាក់ថា ជាមន្ត្រី ជាអាជ្ញាធរគឺត្រូវតែចុះជាប់ និងតាមដានរាល់សំណើសំណូពរ និងតម្រូវការចាំបាច់នានារបស់ពលរដ្ឋ។

កិច្ចប្រជុំវេទិកា

ក្នុងនោះ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលបរិយាប័នទៅក្នុងដំណើរការនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំរដ្ឋបាល

នៅក្នុងវេទិកាផ្សព្វផ្សាយនេះ តំណាងពលរដ្ឋក្នុងក្រុងច្បារមនបានធ្វើការសំនូមពរដល់អាជ្ញាធរនិងមន្ទីរពាក់ព័ន្ធឱ្យជួយពិនិត្យនិងដោះស្រាយចំពោះបញ្ហាដីចំណីផ្លូវ សំណង់មិនរៀបរយ និងស្ថានភាពផ្លូវក្នុងក្រុងជាច្រើនខ្សែកំពុងរងផលប៉ះពាល់ក្នុងខែវស្សា។

ប្រជាពលរដ្ឋក្នុងកិច្ចប្រជុំ

ជាងនេះបានសុំឱ្យមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ កុំចាំទាល់តែបានប្រយោជន៍ ទើបខ្នះខ្នែង និងពន្លឿនលើកិច្ចការងារផ្តល់សេវា។

កិច្ចប្រជុំបញ្ចប់

administrator

Related Articles