រដ្ឋមន្រ្តីសុខាភិបាលផ្តល់អនុសាសន៍១០ចំណុច ដើម្បីពង្រឹងសមត្ថភាពគ្រូពេទ្យកុមារ

រដ្ឋមន្រ្តីសុខាភិបាលផ្តល់អនុសាសន៍១០ចំណុច ដើម្បីពង្រឹងសមត្ថភាពគ្រូពេទ្យកុមារ

ទិវាវេជ្ជសាស្ត្រកុមារ

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ចំនួន១០ចំណុចដល់សមាគមគ្រូពេទ្យកុមារកម្ពុជា ក្នុងឱកាសអធិបតីក្នុងពិធីបើកទិវាវេជ្ជសាស្ត្រកុមារលើកទី២៨ និងសន្និបាតសមាគមគ្រូពេទ្យកុមារកម្ពុជាលើកទី៨។

ពិធីសន្និបាត

អនុសាសន៍សំខាន់ៗរួមមាន៖ បន្តអនុវត្តសន្និសីទវិទ្យាសាស្ត្រ ជំរុញការចេញផ្សាយព្រឹត្តិប័ត្រវេជ្ជសាស្ត្រកុមារ ពង្រឹងការបណ្តុះបណ្តាលបន្ត ជំរុញការចុះមូលដ្ឋានសុខាភិបាល និងបង្កើនសមត្ថភាពស្រាវជ្រាវការធ្វើរោគវិនិច្ឆ័យមហារីកកុមារ។

អ្នកចូលរួម

ពិធីនេះមានការចូលរួមពីគ្រូពេទ្យ សាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកវេជ្ជសាស្ត្រកុមារចំនួន៤០០នាក់ផ្ទាល់ និង៣០០នាក់តាមប្រព័ន្ធនិម្មិត Zoom ដោយមានគោលបំណងពង្រឹងសមត្ថភាពក្នុងការព្យាបាលកុមារប្រកបដោយគុណភាព។

administrator

Related Articles