ភ្នំពេញ៖ រដ្ឋាភិបាលស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន បន្ទាប់ពីជួបប្រទះនឹងបញ្ហាទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់ និងបាត់ខ្លួន។

បើតាមអាជ្ញាធរស្រីលង្កា គ្រោះធម្មជាតិដ៏កម្រនេះបានបណ្តាលឱ្យពលរដ្ឋស្រីលង្កាចំនួន ១៥៣នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ១៩១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ ទឹកជំនន់និងអមដោយបញ្ហាបាក់ដី ដែលកំពុងវាយប្រហារតំបន់សំខាន់ៗជាច្រើននៅក្នុងប្រទេសស្រីលង្កា គឺជាជំនន់ទឹកភ្លៀងដែលបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះស៊ីក្លូនឌីតវ៉ា។
ទន្ទឹមគ្នានេះ ទឹកជំនន់ក៏បានបង្កឱ្យមានប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាច្រើននាក់យ៉ាងខ្លាំងផងដែរ ដោយក្នុងនោះមានផ្ទះចំនួន ២,០០០ខ្នងត្រូវបានបំផ្លាញទាំងស្រុង ពលរដ្ឋជាង ១០៨,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ ហើយត្រូវទៅស្នាក់នៅរួមគ្នានៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោះអាសន្ន។
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
