អ្នកស្រុកហាតយ៉ៃស្រែកគំហកដាក់លោក អានុទីន ក្នុងពេលទស្សនកិច្ចទឹកជំនន់

អ្នកស្រុកហាតយ៉ៃស្រែកគំហកដាក់លោក អានុទីន ក្នុងពេលទស្សនកិច្ចទឹកជំនន់

ទឹកជំនន់ហាតយ៉ៃ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ត្រូវបានអ្នកស្រុកហាតយ៉ៃស្រែកគំហកក្នុងពេលធ្វើដំណើរទស្សនកិច្ចទឹកជំនន់លើកទី៤។ តាមវីដេអូដែលផ្សព្វផ្សាយដោយ Thai Enquirer អ្នកស្រុកដែលខឹងសម្បាបានស្រែកទៅកាន់លោកថា៖ «ប្រជាជនកំពុងរងទុក្ខ លោកនាយករដ្ឋមន្ត្រី! កុំជិះរថយន្ត ត្រូវចុះដើរ»។

លោកអានុទីនបានឆ្លើយតបត្រឡប់ដោយពាក្យថា «បាទៗ»។ ទឹកជំនន់ដ៏សាហាវនៅតំបន់ភាគខាងត្បូងថៃបានបណ្តាលឲ្យមនុស្សស្លាប់ជាង១០០នាក់ និងខូចខាតហេដ្ឋរចនាសម្ព័ន្ធយ៉ាងខ្លាំង។ កម្ពស់ទឹកភ្លៀងមានរហូតដល់២ម៉ែត្រ ដែលជាកម្រិតជន់លិចដ៏ខ្លាំងមិនធ្លាប់ជួបក្នុងរយៈពេល៣០០ឆ្នាំ។

ការរិះគន់ចំពោះលោកអានុទីនបានកើនឡើងដោយសារតែវិធានការរបស់រដ្ឋាភិបាលគ្មានប្រសិទ្ធភាពក្នុងការជួយប្រជាជន។ លោកបានចេញសារសុំទោសប្រជាពលរដ្ឋថៃ ប៉ុន្តែនៅតែរងការមើលស្រាលពីប្រជាជនដែលខឹងសម្បានៅទីក្រុងហាតយ៉ៃ។

administrator

Related Articles