ហុងកុងរៀបចំពិធីកាន់ទុក្ខ ៣ថ្ងៃ បន្ទាប់ពីភ្លើងឆេះអគារបណ្តាលអ្នកស្លាប់ ១២៨នាក់ និងបាត់ខ្លួន ១៥០នាក់

ហុងកុងរៀបចំពិធីកាន់ទុក្ខ ៣ថ្ងៃ បន្ទាប់ពីភ្លើងឆេះអគារបណ្តាលអ្នកស្លាប់ ១២៨នាក់ និងបាត់ខ្លួន ១៥០នាក់

ហុងកុង៖ រដ្ឋបាលក្រុងហុងបានរៀបចំពិធីកាន់ទុក្ខជាផ្លូវការរយៈពេល ៣ថ្ងៃ ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារដ៏គួរឱ្យរន្ធត់មួយ។

ពិធីកាន់ទុក្ខនៅហុងកុង

ពិធីកាន់ទុក្ខដែលត្រូវធ្វើឡើងនៅទូទាំងក្រុងហុងកុងនេះគឺត្រូវធ្វើឡើងចាប់ទីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា រហូដល់ថ្ងៃច័ន្ទ ទី១ ខែធ្នូ។

បើតាមអាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បានកើនឡើងដល់ចំនួន ១២៨នាក់ និងជាច្រើននាក់បានរងរបួសធ្ងន់និងស្រាល ខណៈមនុស្ស ១៥០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន។

ការស្វែងរកជនរងគ្រោះ

ប្រភពខាងលើបានបន្តថា ចំពោះអ្នកដែលកំពុងបាត់ខ្លួនទាំងអស់នោះគឺទំនងជាបានស្លាប់នៅក្នុងអគ្គិភ័យអស់ទៅហើយ តែដរាបណាគេនៅមិនទាន់អាចរកឃើញសាកសពពួកគេ គឺអាជ្ញាធរនៅតែចាត់ទុកថា ពួកគេកំពុងបាត់ខ្លួន និងមិនទាន់រាប់បញ្ចូលក្នុងតួលេខអ្នកស្លាប់ជាផ្លូវការនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post

administrator

Related Articles