ខេត្តបន្ទាយមានជ័យ ប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរ ក្រុង-ស្រុក

ខេត្តបន្ទាយមានជ័យ ប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរ ក្រុង-ស្រុក

ពិធីប្រកាសទទួលស្គាល់សមាសភាពអាចារ្យ

ខេត្តបន្ទាយមានជ័យ៖ មន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពអាចារ្យខ្មែរខេត្ត ក្រុង-ស្រុក ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងវិស័យធម្មការ និងសាសនាឱ្យកាន់តែប្រសើរ។

អភិបាលខេត្តផ្តល់អនុសាសន៍

ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងមានការនិមន្តចូលរួមពីថ្នាក់ដឹកនាំព្រះមន្ត្រីសង្ឃទាំង២គណៈ អាចារ្យ អាចារិនីប្រមាណ២៥០នាក់ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាចារ្យចូលរួមពិធី

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបានឱ្យដឹងថា អាចារ្យ អាចារិនីវត្ត និងគណៈកម្មការវត្ត សរុបទូទាំងខេត្តមានចំនួន២៨៣១នាក់។ មន្ទីរធម្មការបានបញ្ជូនទៅចូលរួមវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់តាំងពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០២៥ សរុបបាន៥១ជំនាន់ ចំនួន៤៥៣អង្គ/នាក់។

ការបណ្តុះបណ្តាលអាចារ្យ

ឯកឧត្ដម អ៊ុំ រាត្រី បានផ្តល់អនុសាសន៍សំខាន់ៗ ជាពិសេសការរៀបចំវត្តអារាមឱ្យមានសោភ័ណភាពល្អ ស្របតាមអភិក្រម ស៣ របស់ក្រសួងធម្មការ និងសាសនា។ លោកក៏បានជំរុញឱ្យបន្តការងារបញ្ជូនអាចារ្យ អាចារិនីដែលមិនទាន់បានចូលរួមវគ្គបណ្តុះបណ្តាល ព្រោះការចូលរួមវគ្គនេះគឺជាយន្តការមានប្រសិទ្ធភាពបំផុតសម្រាប់លុបបំបាត់វិបត្តិអាចារ្យក្នុងសង្គមខ្មែរ។

administrator

Related Articles