ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អធិបតីពិធីប្រកាសផ្ទេរតំណែងព្រះរាជអាជ្ញាខេត្តបាត់ដំបង

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អធិបតីពិធីប្រកាសផ្ទេរតំណែងព្រះរាជអាជ្ញាខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

ពិធីប្រកាសផ្ទេរតំណែង

ក្នុងពិធីនេះ លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានតែងតាំងពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាម មកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ខណៈលោក កែវ សុជាតិ ត្រូវបានផ្ទេរទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។

អភិបាលខេត្តបាត់ដំបង

ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណសាលាដំបូងខេត្តបាត់ដំបង ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក សុខ លូ អភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីជាច្រើនរូបទៀត។

ការចូលរួមពីមន្ត្រីជាន់ខ្ពស់

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណដល់លោក កែវ សុជាតិ អតីតព្រះរាជអាជ្ញា ដែលបានបំពេញតួនាទីភារកិច្ច មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់ផ្នែកមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅខេត្តបាត់ដំបង។

ឧបនាយករដ្ឋមន្ត្រីកើតរិទ្ធ

លោកអភិបាលខេត្តក៏បានសង្ឃឹមជឿជាក់ថា លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ដែលទើបចូលកាន់មុខតំណែង នឹងយកចិត្តទុកដាក់បំពេញការងារតាមសមត្ថកិច្ចជំនាញ និងវិជ្ជាជីវៈ ក្រមសីលធម៌ការងាររបស់ខ្លួន ឲ្យទទួលបានជោគជ័យ។

ពិធីប្រកាសតំណែង

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយ៖ សិលា

administrator

Related Articles