ស្វាយរៀង៖ មន្ត្រីពន្ធនាគារចុះអប់រំជនជាប់ឃុំតាមបន្ទប់

ស្វាយរៀង៖ មន្ត្រីពន្ធនាគារចុះអប់រំជនជាប់ឃុំតាមបន្ទប់

ខេត្តស្វាយរៀង៖ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការកែប្រែឥរិយាបថរបស់ជនជាប់ឃុំ ពន្ធនាគារខេត្តស្វាយរៀងបានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយប្រចាំសប្តាហ៍ជូនដល់បងប្អូនជនជាប់ឃុំដោយផ្ទាល់ដល់តាមបន្ទប់។

កម្មវិធីអប់រំជនជាប់ឃុំ

ក្រោមការដឹកនាំរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀង ការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទាបានសហការជាមួយការិយាល័យប្រតិបត្តិ ប្រជុំអប់រំជនជាប់ឃុំប្រចាំសប្តាហ៍ដល់ជនជាប់ឃុំតាមបន្ទប់នីមួយៗ។

កម្មវិធីនេះមានការចូលរួមពីមន្ត្រីជំនាញ និងជនជាប់ឃុំនៅអាគារE បន្ទប់E2 ចំនួន៦៣នាក់ ជាបុរស។ ការអប់រំណែនាំរួមមានខ្លឹមសារដូចជា៖ បទបញ្ជាផ្ទៃក្នុងរបស់ជនជាប់ឃុំ សីលធម៌រស់នៅ បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន បញ្ហាក្មេងទំនើង ការប្រើប្រាស់ទូរស័ព្ទអចល័ត និងសុខភាពអនាម័យ។

ការអប់រំជនជាប់ឃុំ

សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តស្វាយរៀង ក្នុងការអនុវត្តគោលនយោបាយកែប្រែ និងស្តារនីតិសម្បទា ដើម្បីឱ្យជនជាប់ឃុំទទួលបានចំណេះដឹង និងស្មារតីល្អត្រៀមខ្លួនធ្វើសមាហរណកម្មចូលក្នុងសង្គមវិញនៅពេលខាងមុខ។

administrator

Related Articles