លោក Wang Yi និងលោក Jonathan Powell ពិភាក្សាកិច្ចការសន្តិសុខជាតិចិន-អង់គ្លេស

លោក Wang Yi និងលោក Jonathan Powell ពិភាក្សាកិច្ចការសន្តិសុខជាតិចិន-អង់គ្លេស

កិច្ចប្រជុំចិន-អង់គ្លេស

ថ្ងៃទី ២៨ ខែវិច្ឆិកា នៅក្រុងប៉េកាំង លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិន បានជួបពិភាក្សាការងារជាមួយលោក Jonathan Powell ទីប្រឹក្សាកិច្ចការសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រីអង់គ្លេស។

លោក Wang Yi បានសង្ឃឹមថាភាគីអង់គ្លេសគិតពិចារណាពីទំនាក់ទំនងរវាងចិននិងអង់គ្លេសតាមចក្ខុវិស័យវែងឆ្ងាយ ប្រកាន់អាកប្បកិរិយាប្រកបដោយមេត្រីភាពនិងវិចារណញ្ញាណចំពោះការអភិវឌ្ឍរបស់ចិន គោរពគោលនយោបាយយ៉ាងសកម្មនិងពិតជាក់ស្តែងចំពោះប្រទេសចិនឈានទៅរកទិសដៅដូចគ្នាជាមួយចិន ដោះស្រាយបញ្ហាដោយប្រឈមមុខនឹងបញ្ហា ក្តាប់ជាប់គោលការណ៍សំខាន់នៃការធ្វើសហប្រតិបត្តិការ។

កិច្ចសន្ទនាទំនាក់ទំនងអន្តរជាតិ

លោក Wang Yi បានបកស្រាយពន្យល់ពីគោលការណ៍និងគោលជំហររបស់ចិនក្នុងបញ្ហាពាក់ព័ន្ធនឹងជប៉ុន សង្ឃឹមថាភាគីអង់គ្លេសបន្តគោរពគោលការណ៍ចិនមួយរួមគ្នានឹងចិនដើម្បីការពារសមិទ្ធផលនៃជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរ។

ជាការឆ្លើយតប លោក Jonathan Powell បានគូសបញ្ជាក់ថា រដ្ឋាភិបាលគណបក្សពលករអង់គ្លេសមានឆន្ទៈអភិវឌ្ឍទំនាក់ទំនងជាមួយចិនប្រកបដោយភាពជាប់លាប់យូរអង្វែងនិងយុទ្ធសាស្ត្រ។

ទំនាក់ទំនងចិន-អង់គ្លេស

ប្រភព៖ (CCFR)

administrator

Related Articles