(ហ្សាការតា)៖ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូណេស៉ី បានឱ្យដឹងនាថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកានេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងព្យុះស៉ីក្លូននៅកោះស៊ូម៉ាត្រា បានកើនឡើងដល់ ៣០៣នាក់ហើយ។

យ៉ាងហោចណាស់មនុស្ស ២៧៩នាក់នៅតែបាត់ខ្លួន ហើយរាប់រយនាក់បន្តជាប់គាំងនៅក្នុងខេត្តចំនួន ៣នៅទូទាំងកោះស៊ូម៉ាត្រា ដែលជាតំបន់ភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូណេស៉ី។

កម្លាំងជួយសង្គ្រោះកំពុងព្យាយាមទម្លុះឧបសគ្គរារាំងផ្លូវ ដែលបណ្តាលមកពីការបាក់ដី ហើយនៅមានមនុស្សបានជាប់គាំង ត្រូវការការផ្គត់ផ្គង់។

នៅថ្ងៃអាទិត្យ យោធានឹងត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងសង្គ្រោះ៕

ផ្ដល់សិទ្ធិដោយ៖ Freshnews
