
ភ្នំពេញ – នាយកដ្ឋានឧតុនិយមថៃ (TMD) បានចេញការព្រមានលេខ ៧ ជុំវិញព្យុះត្រូពិចខ្លាំង “កូតូ” ដែលកំពុងប៉ះពាល់ដល់តំបន់ខាងលើនៃប្រទេសថៃ។
គិតត្រឹមថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ ចំណុចកណ្តាលនៃព្យុះកូតូមានទីតាំងស្ថិតនៅរយៈទទឹង ១៣.៥°N និងរយៈបណ្តោយ ១១២.០°E ដោយមានខ្យល់អតិបរមានៅជិតចំណុចកណ្តាលឈានដល់ ៩៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

ព្យុះនេះកំពុងធ្វើដំណើរយឺតៗទៅខាងលិច-និរតី ហើយទោះបីជាត្រូវបានគេរំពឹងថានឹងចុះខ្សោយយ៉ាងឆាប់រហ័សនៅពេលវាខិតជិតឆ្នេរសមុទ្រវៀតណាមក៏ដោយ ក៏វានឹងមិនប៉ះពាល់ដល់ប្រទេសថៃដោយផ្ទាល់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ ព្យុះកូតូកំពុងបង្កឱ្យមានអាកាសធាតុត្រជាក់នៅភាគខាងជើង និងភាគខាងត្បូងប្រទេសថៃ ដោយសីតុណ្ហភាពនៅតែបន្តធ្លាក់ចុះ។ កំពូលភ្នំនៅភាគខាងជើងប្រទេសថៃកំពុងជួបប្រទះនឹងសីតុណ្ហភាពទាបបំផុតពី ៥–១០°C ខណៈដែលភ្នំខ្ពស់ៗមានសីតុណ្ហភាពចាប់ពី ៧–១១°C។
ដោយ ៖ សិលា
