ត្រឹមមួយសប្តាហ៍ អាជ្ញាធរជាតិអប្សរាបានប្រទះឃើញ និងប្រគល់របស់របរទេសចរជាង ៤ករណីវិញ ដោយរួមមានកាបូប ទូរស័ព្ទ និងកាមេរ៉ា។

កាលពីថ្ងៃទី២៣ វិច្ឆិកា ភ្នាក់ងារទេសចរណ៍បានប្រទះឃើញកាបូបស្ពាយរបស់ទេសចរចិនពីរនាក់ប្តីប្រពន្ធ និងបានប្រគល់វិញ។ នៅប្រាសាទអង្គរវត្ត ក្រុមការងារក៏ប្រទះឃើញកាបូបយួរដៃពណ៌ត្នោតរបស់ទេសចរជាតិម្នាក់។

ថ្ងៃទី២៨ វិច្ឆិកា ក្រុមការងារបានប្រទះឃើញទូរស័ព្ទ Oppo A5s ពណ៌ខ្មៅនៅចំណុចកូរសមុទ្រទឹកដោះខាងជើង ហើយបានប្រគល់វិញដល់ទេសចរជនជាតិខ្មែរ។

ចំណែកឯថ្ងៃទី៣០ វិច្ឆិកា ក្រុមការងារបានប្រគល់កាមេរ៉ា Osmo Action 5pro វិញដល់ទេសចរជនជាតិចិននៅប្រាសាទបន្ទាយក្តី។

សកម្មភាពដ៏ប្រពៃនេះទទួលបានការគាំទ្រពីសាធារណជន ចំពោះការយកចិត្តទុកដាក់របស់ក្រុមការងារអាជ្ញាធរអប្សរាក្នុងការបម្រើវិស័យទេសចរណ៍ជាតិ។

