
ទីក្រុងបាងកក៖ មេដឹកនាំថៃបានទទួលស្គាល់ពីបរាជ័យរបស់ខ្លួនក្នុងការគ្រប់គ្រងបញ្ហាគ្រោះទឹកជំនន់ដែលវាយប្រហារខេត្តភាគខាងត្បូង បណ្តាលឱ្យមនុស្សស្លាប់យ៉ាងរង្គាល។ រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់នៅប្រទេសថៃកើនឡើងដល់ ១៦២ នាក់។

ផ្ទះជាង ១,៤ លានខ្នង និងប្រជាជន ៣,៨ លាននាក់រងគ្រោះដោយទឹកជំនន់ដែលហក់ឡើងយ៉ាងគំហុកក្រោយការធ្លាក់ភ្លៀងខ្លាំងនៅក្នុងខេត្តចំនួន ១២។ ខេត្តសុងខ្លាមានអ្នកស្លាប់ច្រើនជាងគេរហូតដល់ ១២៦ នាក់។

ដោយសារទឹកជំនន់ក៏ធំ មនុស្សក៏ស្លាប់ច្រើនធ្វើឱ្យមហាជនថៃផ្ទុះកំហឹង និងរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង។ លោកអនុទីនចាន់វីរៈគល់បានប្រកាសដាក់ចេញផែនការស្តារសម្បទាឡើងវិញក្រោយគ្រោះទឹកជំនន់ និងផែនការផ្តល់ប្រាក់ឧបត្ថម្ភជូនប្រជាជនដែលរងគ្រោះ។ នៅសប្តាហ៍ក្រោយ រដ្ឋាភិបាលនឹងចាប់ផ្តើមចែកលុយជូនប្រជាជនដែលរងគ្រោះដោយទឹកជំនន់។
