កងរាជអាវុធហត្ថឆែកឆេរផ្ទះនៅកំពង់ស្ពឺ ដកហូតរថយន្ត២គ្រឿង អាវុធខ្លី២ដើម និងគ្រឿងញៀនច្រើន

កងរាជអាវុធហត្ថឆែកឆេរផ្ទះនៅកំពង់ស្ពឺ ដកហូតរថយន្ត២គ្រឿង អាវុធខ្លី២ដើម និងគ្រឿងញៀនច្រើន

ខេត្តកំពង់ស្ពឺ៖ កំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើប្រតិបត្តិការចូលឆែកឆេរផ្ទះជនសង្ស័យម្នាក់នៅក្នុងភូមិត្មាតលេង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

កងរាជអាវុធហត្ថឆែកឆេរផ្ទះ

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញកាំភ្លើងខ្លីចំនួន២ដើម គ្រាប់ជិត២០០គ្រាប់ ម្សៅក្រាមសង្ស័យ ថ្នាំញៀន៣កញ្ចប់ធំ រួមនិងរថយន្តស៊េរីទំនើប២គ្រឿងព្រមទាំងសម្ភារៈជាច្រើនទៀត។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ និងបានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះឆែកឆេរលំនៅឋានរបស់ឈ្មោះ សែម រក្សា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ។

វត្ថុតាងដែលដកហូតបាន

ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ហើយ។ ក្រោយឆែកឆេរទីតាំងខាងលើ កម្លាំងជំនាញដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៣កញ្ចប់ធំ រថយន្តស៊េរីទំនើប២គ្រឿង ម៉ូតូ១គ្រឿង កាំភ្លើងខ្លីម៉ាក់ឡុកចំនួន០២ដើម បង់ចំនួន០៣(គ្រាប់ចំនួន១៨១គ្រាប់) និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀតផងដែរ។

administrator

Related Articles