ជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ ក្នុងពេលព្យាយាមឆ្លងដែនខុសច្បាប់

ជនជាតិចិនដើរជាន់មីនតាមព្រំដែនកម្ពុជា-ថៃ ក្នុងពេលព្យាយាមឆ្លងដែនខុសច្បាប់

ព្រំដែនកម្ពុជា-ថៃ

កាសែតថៃ The Nation បានរាយការណ៍ពីករណីបុរសជនជាតិចិនម្នាក់ ដើរជាន់មីននៅក្នុងព្រៃតាមបណ្តោយព្រំដែនថៃ-កម្ពុជា ក្នុងភូមិបានណងចាន់ ខេត្តស្រះកែវ កាលពីម៉ោងជិត ៦ ព្រឹកថ្ងៃសៅរ៍។

កងកម្លាំងប៊ូរ៉ាផាបានបញ្ជូនបុរសរងគ្រោះទៅមន្ទីរពេទ្យស្រុក Khok Sung ខណៈនគរបាលអន្តោប្រវេសន៍កំពុងស៊ើបអង្កេតករណីនេះ។ ការស៊ើបអង្កេតបឋមបង្ហាញថា បុរសនេះដើរជាន់មីននៅពេលព្យាយាមឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសថៃ។

ការស៊ើបអង្កេតព្រំដែន

នេះគឺជាករណីជាន់មីនចុងក្រោយបង្អស់ដែលកើតឡើងក្នុងពេលថៃនិងកម្ពុជាមានភាពតានតឹងព្រំដែន។ ចាប់តាំងពីខែកក្កដាមក យោធាថៃបានរាយការណ៍ជាច្រើនដងពីករណីយោធារបស់ខ្លួនដើរជាន់មីន ដោយចោទប្រកាន់កម្ពុជាជាអ្នកបង្កប់មីនថ្មីៗ។

កម្ពុជាបានច្រានចោលការចោទប្រកាន់របស់ថៃយ៉ាងដាច់អហង្ការ ដោយនិយាយថា យោធាថៃអាចរំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ដោយដើរជាន់មីនដែលបន្សល់ទុកពីសម័យសង្រ្គាម។

ភាពតានតឹងព្រំដែន

administrator

Related Articles