
ខេត្តសៀមរាប – កងកម្លាំងនគរបាលខេត្តសៀមរាប បានបង្ហាញពីទឹកចិត្តមនុស្សធម៌ តាមរយៈសកម្មភាពចុះជួយប្រមូលផលស្រូវជូនគ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់គោកចក។

នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកចក បានចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត លើផ្ទៃដីប្រមាណជា២ហិកតា នៅភូមិគោកបេង។

សកម្មភាពនេះឆ្លុះបញ្ចាំងពីភាពស្និទ្ធស្នាលរវាងនគរបាលនិងប្រជាជន ដែលជាគំរូល្អសម្រាប់កងកម្លាំងប្រដាប់អាវុធក្នុងការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់។

