ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនៅវត្តកំចាយមារ

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចូលរួមពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនៅវត្តកំចាយមារ

ពិធីបញ្ចុះខណ្ឌសីមាវត្តកំចាយមារ

ខេត្តព្រៃវែង – លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងឆ្លងសមិទ្ធផលនានានៅវត្តកំចាយមារ កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រះវិហារថ្មីវត្តកំចាយមារ

ពិធីនេះគឺជាការបញ្ចប់គម្រោងសាងសង់ដ៏ធំដែលចាប់ផ្ដើមកាលពីឆ្នាំ២០២០ នៅពេលដែលឧបដ្ឋានសាលាមានសភាពចាស់ទ្រុឌទ្រោម។ ការសាងសង់ថ្មីនេះរួមមានព្រះវិហារ ក្លោងទ្វាររបងវត្ត និងវិច្ឆកុដិ ដោយប្រើប្រាស់ថវិកាសរុប ៤៤២,០៩៥ ដុល្លារ។

សមិទ្ធផលសាងសង់

ក្នុងពិធីនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានសំដែងការកោតសរសើរចំពោះការរីកចម្រើននៃវិស័យធម្មការ និងសាសនាក្រោមការដឹកនាំរបស់រដ្ឋាភិបាល។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានវត្តអារាមជាង ៥ពាន់វត្ត និងព្រះសង្ឃជាង ៧ម៉ឺនអង្គ។

សហគមន៍ពុទ្ធសាសនិក

ស្រុកកំចាយមារមានប្រជាជនគោរពព្រះពុទ្ធសាសនា ១០០% ដោយមានវត្តចំនួន ៣៨ អាស្រម១ និងសាលាពុទ្ធិកៈសិក្សា៤កន្លែង។ វត្តកំចាយមារមានព្រះសង្ឃ១១អង្គ អាចារ្យ៤នាក់ និងគណៈកម្មការ៩នាក់។

administrator

Related Articles