ឡានកាមរីបោះពួយបុកឡានអាល់ផាតឆ្លងផ្លូវ បណ្ដាលអ្នកបើកបររបួសធ្ងន់ធ្ងរ

ឡានកាមរីបោះពួយបុកឡានអាល់ផាតឆ្លងផ្លូវ បណ្ដាលអ្នកបើកបររបួសធ្ងន់ធ្ងរ

រាជធានីភ្នំពេញ៖ ឧប្បត្តិហេតុចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចមុខបុរីប៉េង ហួត ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

រថយន្តខូចខាត

រថយន្តម៉ាក Toyota Alphard ខណៈកំពុងបើកបរឆ្លងផ្លូវ ស្រាប់តែមានរថយន្តម៉ាក Toyota Camary បោះពួយក្នុងល្បឿនលឿនទៅដល់ជ្រុលទៅបុកចំទទឹងខ្លួនពេញទំហឹង។

កន្លែងកើតហេតុ

រថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ដោយរថយន្ត Toyota Alphard ពណ៍ខ្មៅ លេខ 56789-KM រងការខូចខាតខ្ទេច១ចំហៀងខ្លួនខាងស្ដាំ ចំណែករថយន្ត Toyota Camary ពណ៍ស លេខ 2BD-3699 ខូចខាតខ្ទេចមុខ។

រថយន្តខូចខាត

បុរសដែលជាអ្នកបើកបររថយន្ត Toyota Camary បានបោកផ្ទប់ជាមួយដៃចង្កូតរថយន្ត រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ។

កន្លែងកើតហេតុ

នគរបាលខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

administrator

Related Articles