
ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ និងបាក់ដីនៅឥណ្ឌូណេស៊ីបានកើនឡើងដល់ ៣០៣នាក់ និងមានមនុស្ស ២៧៩នាក់ទៀតបាត់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ដោយគិតត្រឹមយប់ថ្ងៃទី២៩ វិច្ឆិកា។
គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរនេះបានវាយប្រហារលើខេត្ត West Sumatra ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា ភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះបានបង្ខំឱ្យពលរដ្ឋជាង ៨០,០០០នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនទៅស្នាក់នៅមជ្ឈមណ្ឌលសង្គ្រោះជាបណ្តោអាសន្ន។
