ពលករខ្មែរ ១៣៣នាក់ ត្រឡប់មកស្រុកវិញតាមច្រកទ្វារប៉ោយប៉ែត

ពលករខ្មែរ ១៣៣នាក់ ត្រឡប់មកស្រុកវិញតាមច្រកទ្វារប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរថៃ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជូនពលករខ្មែរចំនួន១៣៣នាក់ ត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរត្រឡប់មកស្រុក ខណៈបញ្ជូនមកដល់ច្រកទ្វារអន្ដរជាតិប៉ោយប៉ែត អាជ្ញាធរខេត្ត និងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារ បានរៀបចំសម្រួលនីតិវិធី និងទទួលពលករខ្មែរទាំងអស់នោះ ដើម្បីឲ្យវិលត្រឡប់ចូលប្រទេសវិញ។ អាជ្ញាធរទទួលពលករ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអះអាងថា ក្រោយទទួលពីភាគីថៃ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានរៀបចំចាត់ចែងបន្ដដើម្បីដឹកជញ្ជូនពលករខ្មែរទាំង១៣៣នាក់នោះ ទៅកាន់ស្រុកកំណើតរៀងៗខ្លួន។ ដឹកជញ្ជូនពលករ សូមជម្រាបថា កន្លងទៅអាជ្ញាធរថៃ ធ្លាប់តែបញ្ជូនពលករខ្មែរត្រឡប់មកវិញតាមច្រកទ្វារអន្ដរជាតិដូង ខេត្តបាត់ដំបង ប៉ុន្ដែលើកនេះអាជ្ញាធរថៃ បញ្ជូនមកតាមច្រកទ្វារអន្ដរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ ច្រកទ្វារប៉ោយប៉ែត ដោយ៖តារា

administrator

Related Articles