នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនក្រុមក្មេងដើរលេងដាច់យប់១០នាក់ នៅ៣ទីតាំងផ្សេងគ្នា

នគរបាលស្រុកបរសេដ្ឋឃាត់ខ្លួនក្រុមក្មេងដើរលេងដាច់យប់១០នាក់ នៅ៣ទីតាំងផ្សេងគ្នា

ខេត្តកំពង់ស្ពឺ៖ ក្រុមក្មេងទំនើងចូលចិត្តដើរលេងដាច់យប់ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបរសេដ្ឋធ្វើការឃាត់ខ្លួន ចំនួន៣ទីតាំងផ្សេងគ្នា ដើម្បីធ្វើកិច្ចសន្យា និងហៅអាណាព្យាបាលមកទទួលយកអប់រំបន្តបញ្ឈប់ទង្វើរដែលសង្គមមិនទទួលស្គាល់នេះ។

នគរបាលស្រុកបរសេដ្ឋបានឱ្យដឹងថា ការចុះឃាត់ក្រុមក្មេងទំនើងដើរលេងដាច់យប់នេះ ដោយក្រោមការចង្អុលបង្ហាញពីលោកស្នងការនគរបាលខេត្ត ក៏ដូចជាបទបញ្ជាររបស់លោកអភិបាលខេត្តកំពង់ស្ពឺទើបកម្លាំងនគរបាលស្រុកបរសេដ្ឋសហការធ្វើការល្បាត នៅវេលាម៉ោង១១រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ វេលាម៉ោង០២ ទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

កំលាំងនៃអធិការដ្ឋានស្រុកបរសេដ្ឋបានសហការតាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំទាំង១៥ បានចុះល្បាតតាមមូលដ្ឋាន តំបន់ស្មុគស្មាញ និងនៅលើដងផ្លូវងាយរងគ្រោះដោយឃាត់យកសួរមុខសញ្ញាក្រុមក្មេងទំនើងដើរដាច់យប់។

នគរបាលស្រុកបរសេដ្ឋបានបន្តថថា កម្លាំងនគរបាលរដ្ឋបាលឃុំបរសេដ្ឋបានល្បាត នៅលើជាតិផ្លូវលេខ៤១ ហើយបានឃាត់ក្រុមក្មេងទំនើងដើរលេងដាច់យប់ចំនួន០២ក្រុមដែលមានគ្នាចំនួន០៥នាក់ រួមម៉ូតូ០៣គ្រឿង នៅវេលាម៉ោង១១និង២០នាទីរំលងអាធ្រាត្រ ចំណុចលើជាតិផ្លូវលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ស្ថិតនៅក្នុងភូមិបឹងស្តុក ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ។

ក្រោយឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ បាននាំយកមកសួរនាំ និងរក្សាម៉ូតូទុកនៅអធិការដ្ឋានស្រុកបរសេដ្ឋ ដើម្បីស្រាវជ្រាវពាក់ព័ន្ធនិងបទល្មើសផ្សេងៗ និងធ្វើការកោហៅអាណាព្យាបាល និងឪពុកម្តាយ មកធ្វើកិច្ចសន្យា ធានាយកទៅធ្វើការអប់រំបញ្ឈប់ធ្វើទង្វើរបែបនេះបន្តទៀត៕

administrator

Related Articles