ភាគខាងត្បូងប្រទេសថៃ៖ វិស័យឯកជនបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារទឹកជំនន់ដ៏ធំធេង ដែលប៉ាន់ស្មានថាបង្កឱ្យមានការខូចខាតរហូតដល់ ១០ ពាន់លានបាត ឬស្មើនឹង ៣១១ លានដុល្លារអាមេរិក។

លោក វិសិដ្ឋ លឹមលឿឆា អនុប្រធានសភាពាណិជ្ជកម្មថៃ បានបង្ហើបថា ទោះបីជាសេដ្ឋកិច្ចថៃទាំងមូលមិនទាន់រងផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ ក៏វិស័យភស្តុភារកម្ម ផលិតកម្ម និងទេសចរណ៍ត្រូវបានប៉ះពាល់យ៉ាងខ្លាំង។
ការស្ដារឡើងវិញត្រូវបានរំពឹងថានឹងចំណាយពេលពី ៣-៦ ខែសម្រាប់ការជួសជុលផ្លូវថ្នល់ អគារ និងយានយន្ត ខណៈដែលការស្ដារទំនុកចិត្តភ្ញៀវទេសចរណ៍អាចចំណាយពេលរហូតដល់ ១ ឆ្នាំ។
រដ្ឋាភិបាលថៃកំពុងពន្លឿនវិធានការជួយសង្គ្រោះ រួមទាំងការផ្តល់ការបញ្ចុះតម្លៃរហូតដល់ ៨០% លើសម្ភារៈសំណង់សម្រាប់ការជួសជុល។
