បាតុកម្មធំនៅហ្វីលីពីន ទាមទារកាត់ទោសមន្ត្រីពុករលួយ

បាតុកម្មធំនៅហ្វីលីពីន ទាមទារកាត់ទោសមន្ត្រីពុករលួយ

ពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់ រួមទាំងបព្វជិតកាតូលិក បានចូលរួមក្បួនបាតុកម្មកាលពីថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥ ដោយទាមទារឲ្យមានការចាប់ខ្លួន និងកាត់ទោសតំណាងរាស្រ្តជាន់ខ្ពស់ និងមន្ត្រីដែលជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយទាក់ទងនឹងគម្រោងគ្រប់គ្រងទឹកជំនន់។

បាតុកម្មនៅហ្វីលីពីន

បាតុករបំផ្លាញរូបត្លុករបស់ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. អំឡុងការជួបជុំប្រឆាំងអំពើពុករលួយក្នុងក្រុងម៉ានីល។ ក្រុមឆ្វេងនិយមបានធ្វើបាតុកម្មដាច់ដោយឡែកមួយនៅក្នុងសួនច្បារកណ្តាលទីក្រុងម៉ានីល ដោយអំពាវនាវឲ្យមន្ត្រីជាប់ពាក់ព័ន្ធទាំងអស់លាលែងពីតំណែងជាបន្ទាន់។

ប៉ូលិសជាង១៧០០០នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងទីក្រុងម៉ានីល ជាកន្លែងដែលផ្លូវជុំវិញវិមានប្រធានាធិបតីត្រូវបានបិទដោយរនាំង រថយន្ត និងក្រុមប៉ូលិសបង្ក្រាបកុបកម្ម។

ក្រុមជំនុំកាតូលិកនៅទូទាំងប្រទេស បានចូលរួមក្នុងការតវ៉ា ជាមួយនឹងការជួបជុំដ៏ធំមួយនៅឯវិមានអនុស្សាវរីយ៍អំណាចប្រជាជន EDSA ដែលបានទាក់ទាញអ្នកចូលរួមប្រហែល៥០០០នាក់។ ក្រុមបាតុករបានទាមទារឲ្យមានការកាត់ទោស និងដាក់ពន្ធនាគារចំពោះតំណាងរាស្រ្ត មន្ត្រីសាធារណការ និងអ្នកធ្វើកិច្ចសន្យា។

មន្ត្រីសាធារណការយ៉ាងហោចណាស់៧នាក់ត្រូវបានចាប់ខ្លួនរួចមកហើយ ហើយទ្រព្យសម្បត្តិដែលមានតម្លៃ១២ពាន់លានប៉េសូត្រូវបានបង្កក។ លោក Marcos បានប្តេជ្ញាថា សមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ និងនាយកប្រតិបត្តិជាច្រើននាក់ក្នុងចំណោមមនុស្ស៣៧នាក់ដែលជាប់ពាក់ព័ន្ធ នឹងត្រូវជាប់ឃុំឃាំងត្រឹមបុណ្យណូអែលខាងមុខ។

administrator

Related Articles