សហរដ្ឋអាមេរិកដាក់សម្ពាធលើថៃ៖ ប្រជាធិបតេយ្យឬបំផ្លាញសម្ព័ន្ធភាព

សហរដ្ឋអាមេរិកដាក់សម្ពាធលើថៃ៖ ប្រជាធិបតេយ្យឬបំផ្លាញសម្ព័ន្ធភាព

សហរដ្ឋអាមេរិកបានប្រកាសយ៉ាងច្បាស់ថា នឹងមិនបន្តទុកចិត្តប្រទេសថៃជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ទៀតទេ ប្រសិនបើប្រជាជនថៃត្រូវបានបដិសេធសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលផ្ទាល់ខ្លួនរបស់ពួកគេ។

Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានសហរដ្ឋអាមេរិក

ការលើកឡើងដ៏រឹងមាំនេះបានធ្វើឡើងដោយលោក Michael B Alfaro អ្នកឆ្លើយឆ្លងព័ត៌មានទៅកាន់សេតវិមានរដ្ឋបាលប្រធានាធិបតីលោក ដូ ណាល់ត្រាំ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ លោកបានច្បាស់ថា៖ “ប្រសិនបើប្រជាជនថៃត្រូវបានបដិសេធសិទ្ធិក្នុងការជ្រើសរើសរដ្ឋាភិបាលផ្ទាល់ខ្លួនរបស់ពួកគេ មិនមែនយោធា មិនមែនឧត្តមសេនីយ៍ មិនមែនគណបក្សខៀវទេ នោះសហរដ្ឋអាមេរិកមិនអាច ហើយនឹងមិនបន្តទុកចិត្តប្រទេសថៃជាសម្ព័ន្ធមិត្តនៅក្នុងតំបន់នោះទេ។”

លោក Alfaro បានបន្តថា ដោយមានរយៈពេលត្រឹមតែ ១១៩ ថ្ងៃប៉ុណ្ណោះ រហូតដល់ការបោះឆ្នោតថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦ ការបោះឆ្នោតនេះនឹងកំណត់ថាតើសហរដ្ឋអាមេរិកស្តារទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃឡើងវិញ ឬបំផ្លាញទំនាក់ទំនងនោះ។

សម្ព័ន្ធភាពអាមេរិក-ថៃនៅលើស្ថានភាពប្រជាធិបតេយ្យ

“ប្រជាពលរដ្ឋថៃត្រូវតែសម្រេចចិត្តអនាគតរបស់ពួកគេ មិនមែនយោធាទេ។ អាមេរិកឈរជាមួយប្រជាជាតិដែលគោរពឆន្ទៈរបស់ប្រជាជនរបស់ពួកគេ និងគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។” លោក Alfaro បានបញ្ជាក់។

ការប្រកាសនេះបានធ្វើឡើងក្នុងពេលដែលថៃកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតដ៏សំខាន់នៅឆ្នាំក្រោយ ដែលនឹងកំណត់ទិសដៅនយោបាយរបស់ប្រទេសនេះ។

ប្រភព៖ លោក Michael B Alfaro

administrator

Related Articles