ឱកាសពិសេស! ក្រសួងការងាររៀបចំវេទិកាការងារជិត ៦០០លើក សម្រាប់អតីតពលករខ្មែរត្រឡប់ពីថៃ

ឱកាសពិសេស! ក្រសួងការងាររៀបចំវេទិកាការងារជិត ៦០០លើក សម្រាប់អតីតពលករខ្មែរត្រឡប់ពីថៃ

ការងារសម្រាប់អតីតពលករខ្មែរ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំវេទិកាការងារជិត ៦០០លើក ដើម្បីផ្តល់ឱកាសការងារជូនដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីថៃ និងអំពាវនាវឱ្យទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

វេទិកាការងារសម្រាប់អតីតពលករ

យោងតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី២៣ វិច្ឆិកា ២០២៥ កន្លងទៅ ក្រសួងបានរៀបចំវេទិកាការងារចំនួន ៥៧៧លើក ដោយនាំយកឱកាសការងារដ៏ច្រើនសម្បូរបែប និងការសម្ភាសការងារនៅហ្នឹងកន្លែងផ្ទាល់តែម្តង។

លោក ស៊ុន មេសា បានលើកឡើងថា៖ “នៅក្នុងវេទិកាការងារទាំងអស់នេះ ក្រៅពីការផ្តល់នូវឱកាសការងារ ក៏មានការផ្តល់នូវឱកាសក្នុងការសិក្សាជំនាញបច្ចេកទេស ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ។”

ការបណ្តុះបណ្តាលជំនាញសម្រាប់ពលករ

នៅថ្ងៃទី៦ និងទី៧ ធ្នូ ២០២៥ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាប។

ការសម្ភាសការងារសម្រាប់អតីតពលករ

ក្រសួងការងារបានអំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍។

administrator

Related Articles