ព្យុះត្រូពិចកម្ទេចអាស៊ីអាគ្នេយ៍៖ ស្លាប់លើស ៦០០ នាក់ ប៉ះពាល់ជិត ៥ លាននាក់

ព្យុះត្រូពិចកម្ទេចអាស៊ីអាគ្នេយ៍៖ ស្លាប់លើស ៦០០ នាក់ ប៉ះពាល់ជិត ៥ លាននាក់

(បាងកក)៖ គ្រោះមហន្តរាយដោយសារព្យុះត្រូពិចនៅតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភ ដោយមានអ្នកស្លាប់សរុបលើសពី ៦០០ នាក់ និងមនុស្សជាង ៤ លាននាក់រងផលប៉ះពាល់។ នេះបើយោងតាមការបញ្ជាក់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។

ព្យុះត្រូពិចនៅអាស៊ីអាគ្នេយ៍

ប្រទេសចំនួនបីគឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ បានទទួលរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីព្យុះត្រូពិចដ៏កម្រមួយបានកើតឡើងនៅច្រកសមុទ្រម៉ាឡាកា។ ក្នុងចំណោមអ្នកស្លាប់សរុប មាន ៤៣៥ នាក់នៅឥណ្ឌូណេស៊ី ១៧០ នាក់នៅថៃ និង ៣ នាក់ត្រូវបានរាយការណ៍នៅម៉ាឡេស៊ី។

ទោះបីជាទឹកជំនន់ចាប់ផ្តើមស្រកចុះក៏ដោយ ក៏មន្ត្រីសង្គ្រោះនៅតែព្យាយាមចូលទៅកាន់តំបន់រងគ្រោះជាច្រើន ដែលមានផ្លូវដឹកជញ្ជូនត្រូវបានកាត់ផ្តាច់។ យោងតាមស្ថិតិផ្លូវការ មនុស្សជាង ៤ លាននាក់បានរងផលប៉ះពាល់ ដោយក្នុងនោះជិត ៣ លាននាក់នៅភាគខាងត្បូងប្រទេសថៃ និង ១.១ លាននាក់នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។

ការសង្គ្រោះរងគ្រោះព្យុះ

ដោយឡែក នៅឯឈូងសមុទ្របេងហ្គាល់ ប្រទេសស្រីលង្កាក៏បានរងគ្រោះដោយព្យុះស៊ីក្លូនមួយផ្សេងទៀតផងដែរ ដែលបានសម្លាប់មនុស្ស ១៥៣ នាក់ និង ១៩១ នាក់កំពុងបាត់ខ្លួន ខណៈមនុស្សជាងកន្លះលាននាក់រងផលប៉ះពាល់។ អាជ្ញាធរកំពុងបន្តកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជនរងគ្រោះនៅតំបន់ទាំងអស់។

ផ្ដល់សិទ្ធិដោយ៖ Freshnews

administrator

Related Articles