
ស្ថានភាពខ្យល់ពុលនៅប្រទេសថៃកំពុងធ្ងន់ធ្ងរបន្ថែមទៀត នៅថ្ងៃអាទិត្យទី៣០វិច្ឆិកា២០២៥ ដែលគុណភាពខ្យល់នៅទីក្រុងបាងកកនិងខេត្តចំនួន៤៧បានឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរ។
តាមការផ្សាយរបស់ Bangkok Post ដោយយកព័ត៌មានពីទីភ្នាក់ងារអវកាសនិងភូមិសាស្ត្រព័ត៌មានវិទ្យាជាតិថៃ (GISTDA) ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ រាជធានីបាងកកបានជួបប្រទះខ្យល់ពុល PM2.5 ចន្លោះ៣៨.៣ទៅ៦០.៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលលើសកម្រិតសុវត្ថិភាពដែលរដ្ឋាភិបាលកំណត់ត្រឹម២៥មីក្រូក្រាមប៉ុណ្ណោះ។

ក្នុងចំណោមខេត្តទាំង៤៧ដែលមានខ្យល់ពុលខ្លាំង ខេត្ត Nong Khai មានកម្រិត PM2.5 ខ្ពស់បំផុតដល់៦០.៧មីក្រូក្រាម។ ខេត្តដទៃទៀតដែលរងផលប៉ះពាល់រួមមាន Bung Kan, Samut Sakhon, Samut Songkhram, Maha Sarakham, Kalasin, Nakhon Pathom, Nonthaburi, Roi Et, Samut Prakan, Chon Buri, Pathum Thani, Udon Thani, Chachoengsao, Ratchaburi, Ang Thong, Ayutthaya, Sakon Nakhon, Phetchaburi, Prachin Buri, Rayong, Khon Kaen, Suphan Buri, Lop Buri, Kanchanaburi, Phetchabun, Prachuap Khiri Khan, Nakhon Ratchasima, Sing Buri, Phichit, Sa Kaeo, Nakhon Phanom, Surin, Trat, Nakhon Sawan, Uthai Thani, Buri Ram, Phitsanulok, Yasothon, Loei, Chaiyaphum, Sukhothai, Nakhon Nayok, Chai Nat, Chanthaburi និង Nong Bua Lam Phu។
នាយកដ្ឋានត្រួតពិនិត្យការបំពុលថៃ (PCD) បានចេញការព្រមានថា ទីក្រុងបាងកកនិងខេត្តនានានឹងត្រូវគ្របដណ្តប់ដោយខ្យល់ពុល PM2.5 លើសកម្រិតសុវត្ថិភាពរហូតដល់ថ្ងៃទី២ធ្នូ។ រដ្ឋាភិបាលថៃបានណែនាំពលរដ្ឋកាត់បន្ថយសកម្មភាពក្រៅផ្ទះ ពាក់ម៉ាស និងតាមដានការណែនាំពីក្រសួងសុខាភិបាល។
