ចិនបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យទូទាំងប្រទេស ក្រោយគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរនៅហុងកុង

ចិនបើកយុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យទូទាំងប្រទេស ក្រោយគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរនៅហុងកុង

ភ្នំពេញ៖ រដ្ឋាភិបាលចិនបានប្រកាសបើកយុទ្ធនាការត្រួតពិនិត្យស្តង់ដាសុវត្ថិភាពអគ្គិភ័យនៅតាមអគារខ្ពស់ៗទូទាំងប្រទេស បន្ទាប់ពីគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរមួយនៅទីក្រុងហុងកុង បានធ្វើឱ្យមានអ្នកស្លាប់យ៉ាងហោចណាស់ ១២៨នាក់។

អគារឆេះនៅហុងកុង

ក្រសួងគ្រប់គ្រងគ្រោះអាសន្នរបស់ចិនបានបញ្ជាក់ថា យុទ្ធនាការនេះនឹងផ្តោតជាពិសេសទៅលើអគារទាំងឡាយណាដែលកំពុងស្ថិតក្រោមការជួសជុលកែលម្អ ទាំងផ្នែកខាងក្រៅនិងខាងក្នុង។ ការត្រួតពិនិត្យនឹងផ្តោតលើចំណុចសំខាន់ៗចំនួន៤ រួមមាន៖ ការប្រើប្រាស់វត្ថុងាយឆាបឆេះក្នុងប្រព័ន្ធទ្រនាប់កម្តៅនៃជញ្ជាំងខាងក្រៅ បរិក្ខារសំណង់ដែលត្រូវបានហាមឃាត់ សម្ភារសុវត្ថិភាពអគ្គិភ័យ និងច្រកសម្រាប់ជម្លៀសមនុស្សក្នុងករណីអាសន្ន។

ការត្រួតពិនិត្យសុវត្ថិភាពអគារ

គ្រោះអគ្គិភ័យនៅទីក្រុងហុងកុងបានកើតឡើងកាលពីថ្ងៃពុធកន្លងទៅ ដោយឆាបឆេះអគារស្នាក់នៅកម្ពស់៣២ជាន់ចំនួន៧ខ្នង ក្នុងចំណោមអគារទាំង៨ខ្នងនៅតំបន់អគារអាផាតធឺមិនមួយកន្លែង។ អគារនេះកំពុងស្ថិតក្រោមការជួសជុលកែលម្អ ដោយមានប្រើប្រាស់រន្ទាឫស្សី និងស្នោតទ្រនាប់កម្តៅនៅជញ្ជាំងផ្នែកខាងក្រៅ។

រហូតមកដល់ពេលនេះ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួនជុំវិញករណីនេះ ខណៈដែលអាជ្ញាធរបន្តស៊ើបអង្កេតពីមូលហេតុនៃគ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរនេះ។

ការជួសជុលអគារនៅហុងកុង

យុទ្ធនាការត្រួតពិនិត្យសុវត្ថិភាពអគ្គិភ័យនេះត្រូវបានចាត់ទុកជាវិធានការបន្ទាន់របស់រដ្ឋាភិបាលចិន ដើម្បីការពារមិនឱ្យមានគ្រោះអគ្គិភ័យស្រដៀងគ្នាកើតឡើងម្តងទៀតនាពេលខាងមុខ។

administrator

Related Articles