នាយករដ្ឋមន្ត្រីថៃ អានុទីន រងសម្ពាធខ្លាំងពីទឹកជំនន់ និងការរិះគន់មុនការបោះឆ្នោត

នាយករដ្ឋមន្ត្រីថៃ អានុទីន រងសម្ពាធខ្លាំងពីទឹកជំនន់ និងការរិះគន់មុនការបោះឆ្នោត

សម្ពាធនយោបាយកើនឡើងខ្លាំងចំពោះលោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីការគ្រប់គ្រងទឹកជំនន់មិនមានប្រសិទ្ធភាពនៅភាគខាងត្បូងប្រទេស។

ទឹកជំនន់ថៃ

គ្រោះមហន្តរាយទឹកជំនន់នៅទីក្រុងហាតយ៉ៃ និងខេត្តសុងខ្លា បានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ១៧០ នាក់ និងប៉ះពាល់ដល់ប្រជាជនជាង ៣ លាននាក់។ ការខ្វះខាតស្បៀងសង្គ្រោះ និងការផ្តល់ព័ត៌មានមិនច្បាស់លាស់បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។

ការសង្គ្រោះទឹកជំនន់

លោក ស៊ុមឆៃ ស្រ៊ីស៊ុតធីយ៉ាខន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត បានរិះគន់យ៉ាងចំហរថា រដ្ឋាភិបាលផ្តល់អាទិភាពលើមុខមាត់នយោបាយលើសពីការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបានជំរុញឱ្យលោក អានុទីន លាលែងពីតំណែង និងទទួលខុសត្រូវចំពោះការគ្រប់គ្រងមិនត្រឹមត្រូវ។

ស្ថានភាពទឹកជំនន់

អ្នកសារព័ត៌មានជើងចាស់ លោក Pravit Rojanaphruk ក៏បានសរសេរបរិហារពីភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការព្រមានប្រជាជន និងដោះស្រាយទឹកជំនន់ដែលមានជម្រៅរហូតដល់ ៥ ម៉ែត្រនៅតំបន់ខ្លះ។

លោក អានុទីន បានទទួលស្គាល់កំហុសរបស់ខ្លួនថា៖ «រដ្ឋាភិបាលមានកំហុស ខ្ញុំទទួលស្គាល់ថា ពេលមនុស្សស្លាប់ មិនថានៅទីណា ពេលរបួស និងមិនអាចនៅផ្ទះបាន គឺធ្លាក់លើនាយករដ្ឋមន្ត្រី»។

សម្ពាធនយោបាយនេះកើតឡើងនៅពេលដែលលោក អានុទីន នៅសល់ពេលត្រឹមតែ ២ ខែទៀត ដល់កាលកំណត់រំលាយសភា ដើម្បីបើកផ្លូវឱ្យមានការបោះឆ្នោតឡើងវិញនៅខែមេសា ឆ្នាំ២០២៦។ ការគ្រប់គ្រងគ្រោះមហន្តរាយមិនមានប្រសិទ្ធភាពបានធ្វើឱ្យលោកបាត់បង់លទ្ធភាពស្តារប្រជាប្រិយភាពមុនការបោះឆ្នោត។

administrator

Related Articles