ភ្នំពេញ – គ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយកំពុងធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍រងគ្រោះថ្នាក់ខ្លាំង ដោយទឹកជំនន់ធ្ងន់ធ្ងរនិងការបាក់ដីបានសម្លាប់មនុស្សជិត ១,០០០ នាក់នៅក្នុងប្រទេសចំនួន ៤ នាក់។

យោងតាមការចុះផ្សាយរបស់ Al Jazeera នាថ្ងៃចន្ទទី១ ខែធ្នូ ឆ្នាំ២០២៥ គ្រោះមហន្តរាយនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា ថៃ និងម៉ាឡេស៊ី ដោយមានអ្នកស្លាប់សរុបយ៉ាងតិច ៩៥៤ នាក់។
នៅប្រទេសឥណ្ឌូណេស៊ី លោកប្រធានាធិបតី Prabowo Subianto បានធ្វើទស្សនកិច្ចទៅកោះស៊ូម៉ាត្រាខាងជើង ដោយបញ្ជាក់ថា អាទិភាពរបស់រដ្ឋាភិបាលគឺ «ការបញ្ជូនជំនួយចាំបាច់ជាបន្ទាន់»។ ប្រទេសនេះមានអ្នកស្លាប់យ៉ាងហោចណាស់ ៤៤២ នាក់ ខណៈមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន។

នៅស្រីលង្កា លោកប្រធានាធិបតី Anura Kumara Dissanayake បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីមានមនុស្ស ៣៣៤ នាក់ស្លាប់ដោយសារព្យុះស៊ីក្លូន Ditwah។ ឧទ្ធម្ភាគចក្រយោធាកំពុងដឹកជញ្ជូនសម្ភារៈទៅកាន់តំបន់ដាច់ស្រយាល។
ប្រទេសថៃរាយការណ៍មានមនុស្ស ១៧៦ នាក់ស្លាប់ និងម៉ាឡេស៊ីមានអ្នកស្លាប់ ២ នាក់នៅរដ្ឋ Perlis។ អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ការប្រែប្រួលអាកាសធាតុកំពុងបង្កើនព្យុះនិងគ្រោះមហន្តរាយធម្មជាតិនៅតំបន់នេះ។
