អ៊ីស្រាអែលល្មើសកិច្ចព្រមព្រៀងឈប់បាញ់៥៩១លើក បណ្តាលឱ្យជនស៊ីវិល៣៥៧នាក់ស្លាប់

អ៊ីស្រាអែលល្មើសកិច្ចព្រមព្រៀងឈប់បាញ់៥៩១លើក បណ្តាលឱ្យជនស៊ីវិល៣៥៧នាក់ស្លាប់

អន្តរជាតិ៖ អាជ្ញាធរតំបន់ហ្កាហ្សាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះអ៊ីស្រាអែល ដែលបានប្រព្រឹត្តល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ក្នុងអំឡុង៥០ថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងជុំថ្មីនេះចូលជាធរមាន។ជនស៊ីវិលហ្កាហ្សាសេចក្តីថ្លែងការណ៍បានលើកឡើងថា គិតមកទល់យប់ថ្ងៃទី២៩ខែវិច្ឆិកា តាមការកត់ត្រា ភាគីអ៊ីស្រាអែលបានល្មើសនឹងកិច្ចព្រមព្រៀងឈប់បាញ់រហូតដល់ទៅ៥៩១លើក ដែលបណ្តាលឱ្យជនស៊ីវិល៣៥៧នាក់ស្លាប់បាត់បង់ជីវិត និង៩០៣នាក់រងរបួស និងមានមនុស្ស៣៨នាក់ទៀតត្រូវចាប់ខ្លួនដោយគ្មានមូលហេតុ។ ក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាកុមារ ស្ត្រីនិងមនុស្សចាស់ជរា។អំពើហិង្សានៅហ្កាហ្សាសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងច្បាប់មនុស្សធម៌អន្តរជាតិនិងពិធីសារមនុស្សធម៌ដែលបានចែងក្នុងកិច្ចព្រមព្រៀង ដែលបង្ហាញថាភាគីអ៊ីស្រាអែលមានចេតនាបំផ្លាញកិច្ចព្រមព្រៀង និងបង្កការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៃតំបន់ហ្កាហ្សា។អន្តរជាតិថ្កោលទោសប្រភព៖ (CCFR)

administrator

Related Articles