ទំនប់ដូនទ្រី បញ្ចប់សាងសង់ ១០០% ជាអាងស្តុកទឹកដ៏ធំ ផ្ទុកបាន ១៣៣ លានម៉ែត្រគូប

ទំនប់ដូនទ្រី បញ្ចប់សាងសង់ ១០០% ជាអាងស្តុកទឹកដ៏ធំ ផ្ទុកបាន ១៣៣ លានម៉ែត្រគូប

ខេត្តបាត់ដំបង៖ ទំនប់ដូនទ្រី ដែលជាអាងស្តុកទឹកដ៏ធំមួយក្នុងចំណោមអាងស្តុកជាច្រើននៅខេត្តបាត់ដំបង បានសម្រេចការសាងសង់ ១០០% ក្រោយពីចាប់ផ្តើមការដ្ឋានកាលពីឆ្នាំ ២០១៨។ ទំនប់នេះមានសក្កានុពលកសិកម្មយ៉ាងខ្លាំងក្លា អាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣,០០០ ហិកតា និងរដូវប្រាំងចំនួន ៤,៥០០ ហិកតា។

ទំនប់ដូនទ្រី

អាងស្តុកទឹកនេះនឹងគ្របដណ្តប់លើឃុំចំនួន ១១ នៃស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។ លើសពីនេះទៀត វានឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។

ទំនប់ដូនទ្រីមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចខាងក្រោម៖

រចនាសម្ព័ន្ធទំនប់

១. ទំនប់ស្នូលដីថ្មបំពេញ (Earth-Core Rockfill Dam) ដែលមានខ្នងលើទទឹង ៨ ម៉ែត្រ កម្ពស់ ៦០ ម៉ែត្រពីគ្រឹះ និងប្រវែងសរុប ៦៥៤ ម៉ែត្រ ដែលមានសមត្ថភាពផ្ទុកទឹកប្រសិទ្ធភាពបាន ១៣៣ លានម៉ែត្រគូប។

២. សំណង់បង្អៀរ (Spillway) ដែលមានប្រវែងសរុប ៤១៤ ម៉ែត្រ និងសមត្ថភាពដោះទឹកបាន ៨៥០ ម៉ែត្រគូប/វិនាទី។

សំណង់បង្អៀរ

៣. រូងក្រោមដីបង្វែរទឹក (Diversion Tunnel) ដែលមានអង្កត់ផ្ចិត ៤ ម៉ែត្រ និងប្រវែង ៤៦២ ម៉ែត្រ។

៤. សំណង់ប៉មគ្រប់គ្រងទឹកមានទ្វារទឹកច្រើនថ្នាក់ (Multi-Stage Intake Tower) ដែលមានវិមាត្រ ៨ ម៉ែត្រ (ទទឹង) × ២៤ ម៉ែត្រ (ប្រវែង) × ៤៩ ម៉ែត្រ (កម្ពស់) បំពាក់ដោយទ្វារសម្រាប់ប្រតិបត្តិការចំនួនបួន។

ប៉មគ្រប់គ្រងទឹក

រាជរដ្ឋាភិបាលបានបន្តផ្តល់អាទិភាព និងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការពង្រឹង និងពង្រីកប្រព័ន្ធធារាសាស្ត្រ ពិសេសបង្កើតអាងស្តុកទឹក ដែលជាប្រភពនៃតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើដល់វិស័យកសិកម្ម និងពហុបំណងនៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។

ការអភិវឌ្ឍន៍ធារាសាស្ត្រ

ទឹកជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង ៥ នៃយុទ្ធសាស្ត្រចតុកោណ ហើយក៏បានបន្តជំរុញអនុវត្តយ៉ាងសកម្មតាមរយៈក្រសួងធនធានទឹក និងឧតុនិយមជាប្រតិបត្តិករ។

ផ្ទៃដីកសិកម្ម

ការសាងសង់ទំនប់ដូនទ្រីនេះជាភស្តុតាងមួយនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាបាននូវសន្តិសុខទឹកស្រោចស្រព និងការអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព។

ការអភិវឌ្ឍន៍កសិកម្ម

ទំនប់ដូនទ្រីទិដ្ឋភាពទូទៅ

ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ

administrator

Related Articles