ក្រសួងកសិកម្មចុះតាមដានការនាំចេញស្រូវ ទៅវៀតណាមជិត ៧០៤ ពាន់តោន

ក្រសួងកសិកម្មចុះតាមដានការនាំចេញស្រូវ ទៅវៀតណាមជិត ៧០៤ ពាន់តោន

ខេត្តតាកែវ៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យការងារប្រមូលផលស្រូវរដូវវស្សា និងការនាំចេញស្រូវនៅស្រុកសំរោង និងស្រុកអង្គរបូរី ក្នុងខេត្តតាកែវ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ការចុះពិនិត្យការងារកសិកម្ម

ដំណើរបេសកកម្មចុះពិនិត្យនេះមានការចូលរួមពីលោក សុខ វិសាល អនុរដ្ឋលេខាធិការ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ និងអាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ និងរួមជាមួយប្រជាកសិករនៅតំបន់។

កិច្ចប្រជុំជាមួយប្រជាកសិករ

នាឱកាសនោះ លោក តូច ប៊ុនហួរ បានផ្តល់ជាអនុសាសន៍ដល់អាជ្ញាធរជួយផ្សព្វផ្សាយឱ្យកសិករផលិតស្រូវរដូវប្រាំងតាមផែនការ ជៀសវាងបង្កើនផ្ទៃដីបន្ថែមទៀត ដែលអាចនាំឱ្យខ្វះទឹក និងត្រូវចំណាយថ្លៃដើមផលិតខ្ពស់។ លោកបានស្នើឱ្យមន្រ្តីកសិកម្មឃុំគិតពីការធ្វើស្រែបង្ហាញតាមឃុំនីមួយៗ បង្ហាញការគណនានូវថ្លៃដើមផលិតឱ្យបានច្បាស់លាស់ ដើម្បីបានប្រាក់ចំណេញអាចទទួលយកបាន។

ការពិនិត្យស្រែស្រូវ

លោកសូមឱ្យប្រជាកសិករកុំយកបញ្ហាកសិកម្មទៅបង្កើតបាតុភាពណាមួយ ដែលអាចប៉ះពាល់ដល់សង្គមជាតិ បើមានបញ្ហាសូមទំនាក់ទំនងមន្រ្តីកសិកម្មឃុំ មន្ទីរ ឬអាជ្ញាធរមូលដ្ឋាន។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវបានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រូវវស្សា ឆ្នាំ២០២៥-២០២៦ ផែនការដាំដុះ ២១០,០០០ហិកតា អនុវត្តបាន ២៣៨,០៨១ ហិកតា ស្មើនឹង ១១៣,៣៧%។ លើផ្ទៃដីប្រមូលផលសរុប ២៣៥,៥៣៤ហិកតា ប្រមូលផលបាន ១៤០,៤៣៧ហិកតា ស្មើនឹង ៥៩,៦២% ទិន្នផលមធ្យម ៣.៣៧ហិកតា បរិមាណផលសរុប ៥០៤,៦៣៧តោន។

ស្ថិតិកសិកម្មខេត្តតាកែវ

សម្រាប់រដូវប្រាំង២០២៥-២០២៦ ផែនការដាំដុះ ១០០,០០០ហិកតា អនុវត្តបាន ១១,៣៤១ហិកតា ស្មើនឹង ១១,៣៤%។ សម្រាប់ស្ថានភាពការនាំស្រូវចេញទៅប្រទេសវៀតណាមតាមច្រកនានានាំចេញសរុប (គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥) មានចំនួន ៧០៣,៤២៨ តោន។

administrator

Related Articles