ក្រចេះបង្ក្រាបបទល្មើសឆ្នាំ២០២៥៖ ឃាត់ខ្លួន១៤៤នាក់ រកឃើញសារធាតុញៀនជាង១.៧គីឡូ

ក្រចេះបង្ក្រាបបទល្មើសឆ្នាំ២០២៥៖ ឃាត់ខ្លួន១៤៤នាក់ រកឃើញសារធាតុញៀនជាង១.៧គីឡូ

ក្រចេះ៖ កងរាជអាវុធហត្ថខេត្តក្រចេះបានរាយការណ៍អំពីលទ្ធផលការងារបង្ក្រាបបទល្មើសក្នុងរយៈពេល១ឆ្នាំចុងក្រោយ ដោយឃាត់ខ្លួនជនសង្ស័យសរុប១៤៤នាក់ ក្នុងនោះមានស្រី១៣នាក់។

កងរាជអាវុធហត្ថក្រចេះ

យោងតាមរបាយការណ៍ផ្លូវការ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានបង្ក្រាបបទឧក្រិដ្ឋ៤៥លើក បទល្មើសមជ្ឈិម១៩លើក និងសហការបង្ក្រាប១លើក។

កម្លាំងជំនាញបានបញ្ជូនជនសង្ស័យ១០៦នាក់ទៅកាន់សាលាដំបូងខេត្តក្រចេះ រួមជាមួយវត្ថុតាងដ៏សំខាន់ៗ។

ក្នុងចំណោមវត្ថុតាងដែលរកឃើញមាន៖

  • ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន ៣០២កញ្ចប់ (១,៧៣១.៧៤ក្រាម)
  • ជញ្ជីងថ្លឹងសារធាតុញៀន ១៩គ្រឿង
  • ម៉ូតូ ៦៤គ្រឿង
  • ទូរស័ព្ទ ៨០គ្រឿង
  • កាំភ្លើងកែច្នៃ ២ដើម
  • អាវុធផ្សេងៗ (កាំបិតផ្គាក់, ដាវ, កាំបិតប៉័ងតោ)

ការប្រតិបត្តិការនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើស និងការពារសន្តិសុខសង្គមក្នុងខេត្តក្រចេះ។

អត្ថបទ៖ ប្រុញ វិធិន

administrator

Related Articles