រន្ធត់ចិត្ត! រថយន្ត FUSO បុកព្រុសពីក្រោយ បណ្តាលជនបរទេសស្លាប់១ របួស៣នាក់នៅស្វាយរៀង

រន្ធត់ចិត្ត! រថយន្ត FUSO បុកព្រុសពីក្រោយ បណ្តាលជនបរទេសស្លាប់១ របួស៣នាក់នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់បានកើតឡើងនៅពេលយប់យូរ បណ្តាលឱ្យយុវជនជនជាតិបរទេសម្នាក់ស្លាប់ភ្លាមៗ និងរងរបួសធ្ងន់ស្រាលចំនួន៣នាក់ទៀត។

រថយន្តរងគ្រោះនៅកន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣:១៥នាទី នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រទី១២៩-១៣០ ក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

យោងតាមការអះអាងពីសមត្ថកិច្ចនគរបាលក្រុង មុនកើតហេតុមានរថយន្តម៉ាក FUSO ពណ៌បៃតង លេខស្លាកស្វាយរៀង ៣A-៧៥៧៤ បើកបរដោយអ្នកថន សុផាត់យុត (អាយុ៣០ឆ្នាំ) ធ្វើដំណើរពីទិសខាងកើតទៅខាងលិចក្នុងល្បឿនខ្ពស់ បានបុកយ៉ាងខ្លាំងទៅលើរថយន្តព្រុសពណ៌ទឹកប្រាក់ លេខស្លាកភ្នំពេញ ២BQ-៩៦៤៤ ពីក្រោយ។

ទីតាំងកើតហេតុនៅផ្លូវជាតិលេខ១

អ្នករួមដំណើរក្នុងរថយន្តព្រុសសរុប៤នាក់ រួមមាន៖
១. លោក OLIULLAH MD (២៣ឆ្នាំ) – ស្លាប់នៅកន្លែងកើតហេតុ
២. លោក BILLAL MD (១៦ឆ្នាំ) – រងរបួសធ្ងន់
៣. លោក UDDIN RIYAJ (២០ឆ្នាំ) – រងរបួសស្រាល
៤. លោក MIA MD BABU (១៩ឆ្នាំ) – គ្មានរបួស

អ្នករងគ្រោះទាំង៤នាក់នេះស្នាក់នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយទាំងអស់មានមុខរបរជាអ្នកធ្វើការអនឡាញ។

ការសង្កេតពីសមត្ថកិច្ច

បន្ទាប់ពីកើតហេតុ អ្នករបួសត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសពត្រូវបានរក្សាទុកនៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារយកទៅធ្វើពិធីបុណ្យ។ រថយន្តទាំងពីរគ្រឿងត្រូវបានអូសទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងសម្រាប់ការស៊ើបអង្កេតបន្ត។

ជាការគួរឱ្យព្រួយបារម្ភ អ្នកបើករថយន្តទាំងពីរដែលជាជនជាតិខ្មែរបានរត់គេចខ្លួនពីកន្លែងកើតហេតុ ដោយមិនទាន់មានការចាប់ខ្លួននៅឡើយ។

ដោយ៖ សុថាន

administrator

Related Articles