លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី៖ ការលើកស្ទួយស្ត្រីជាកម្លាំងចលករសេដ្ឋកិច្ចជាតិ

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី៖ ការលើកស្ទួយស្ត្រីជាកម្លាំងចលករសេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង ដោយសារស្រ្តីជាកម្លាំងចលករដ៏សំខាន់មួយនៅក្នុងសង្គម។

ពិធីសម្ពោធមជ្ឈមណ្ឌលសហគ្រិនភាពស្ត្រី

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្រ្តី» នៅភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥។

សហគ្រិនស្ត្រីចូលរួមពិធី

លោកស្រីបណ្ឌិតបានពន្យល់ថា៖ «ស្ត្រីគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិឲ្យកាន់តែមានភាពធន់ និងកាន់តែប្រសើរឡើង។»

មជ្ឈមណ្ឌលថ្មីនេះ ដែលហៅកាត់ថា «ម.ស.ស.ស» (WEE-DC) មានបេសកកម្មក្នុងការអភិវឌ្ឍសហគ្រិនភាព និងបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។

ការបើកដំណើរការមជ្ឈមណ្ឌល

សហគ្រិនស្រ្តីដែលចូលរួមបានលើកឡើងថា បច្ចុប្បន្នស្ត្រីបានបង្កើតអាជីវកម្មដោយខ្លួនឯង រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារដូចបុរសដែរ ខុសពីសម័យមុនដែលស្រ្តីនៅតែផ្ទះមិនចេញទៅក្រៅរកចំណូល។

សកម្មភាពក្នុងមជ្ឈមណ្ឌល

មុខងារសំខាន់ៗរបស់មជ្ឈមណ្ឌលមាន៖ ការអភិវឌ្ឍសមត្ថភាពផ្នែកសេដ្ឋកិច្ចរបស់ស្ត្រី កម្មវិធីគាំទ្រការចាប់ផ្តើមសហគ្រិនភាពស្ត្រី កម្មវិធីស្រាវជ្រាវ និងការពង្រីកបណ្តាញទីផ្សារ។

ការបង្រៀនជំនាញសហគ្រិន

រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ចនិងសង្គមជាតិ ដោយបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រនិងការបង្កើនភាពអង់អាចរបស់ស្ត្រីនៅគ្រប់វិស័យ។

ស្ត្រីសហគ្រិនកម្ពុជា

លោកស្រីបណ្ឌិតបានសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលនេះជាសមិទ្ធផលថ្មីមួយដែលបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះស្រ្តី និងការទទួលស្គាល់តួនាទីសំខាន់របស់ពួកគាត់ក្នុងការអភិវឌ្ឍប្រទេស។

administrator

Related Articles