កម្ពុជា-ថៃ បន្តដំណើរការបោះបង្គោលព្រំដែន បានចុះវាស់វែងជិត ៤០បង្គោលរួចហើយ

កម្ពុជា-ថៃ បន្តដំណើរការបោះបង្គោលព្រំដែន បានចុះវាស់វែងជិត ៤០បង្គោលរួចហើយ

ភ្នំពេញ៖ ក្រុមអ្នកជំនាញព្រំដែនកម្ពុជា-ថៃ បន្តដំណើរការចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅតំបន់ព្រំដែនខេត្តបន្ទាយមានជ័យ ដោយបានសម្រេចជាង ៣៩បង្គោលរួចហើយ។

ការងារបោះបង្គោលព្រំដែន

យោងតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ បានធ្វើឡើងដោយជោគជ័យ។

ក្រុមអ្នកជំនាញព្រំដែន

ក្នុងរយៈពេលពីថ្ងៃទី២៨ វិច្ឆិកា ដល់ថ្ងៃទី២ ធ្នូ ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះភាគីទាំងពីរបានអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដោយបានបោះបង្គោលបណ្តោះអាសន្នចំនួន ៣៩បង្គោល លើចំនួនសរុប ២៧៧បង្គោល។

ការងារវាស់វែងព្រំដែន

សូមបញ្ជាក់ថា កាលពីខែវិច្ឆិកា ក្រុមអ្នកជំនាញបានបញ្ចប់ការងារថតរូបពីលើអាកាសដោយប្រើដ្រូន ដើម្បីបង្កើតផែនទីរូបថត (Photomap) សម្រាប់ផ្នែកព្រំដែនប្រវែងប្រមាណ ៧គីឡូម៉ែត្រ។ នៅថ្ងៃទី២៧ វិច្ឆិកា ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាសដើម្បីបង្កើតផែនទីរូបថត។

ការបោះបង្គោលព្រំដែនកម្ពុជា-ថៃ

ការងារនេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ក្នុងការកំណត់ព្រំដែនដែលមានភាពត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីធានាសន្តិសុខ និងស្ថិរភាពតាមបណ្តោយព្រំដែន។

ប្រភព៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

administrator

Related Articles