ភ្នំពេញ៖ ប្រធានាធិបតីដូណាល់ ត្រាំ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានបដិសេធថាពួកគេមិនបានដឹងអំពីការវាយប្រហារជាបន្តបន្ទាប់លើទូកដែលសង្ស័យថាដឹកគ្រឿងញៀននៅតំបន់ការ៉ាប៊ីន ដែលបានសម្លាប់អ្នករស់រានមានជីវិត។

ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ត្រាំ បានប្រាប់អ្នកកាសែតថា៖ «ខ្ញុំមិនបានដឹងអំពីការវាយប្រហារលើកទីពីរទេ។ ខ្ញុំមិនដឹងអ្វីទាំងអស់អំពីមនុស្សទាំងនោះ»។ លោកបន្ថែមថា លោកមិនត្រូវបានពិគ្រោះយោបល់ជាមុនទេ ហើយសូម្បីតែច្រើនខែក្រោយក៏មិនទាន់បានដឹងព័ត៌មានពេញលេញអំពីហេតុការណ៍នោះដែរ។
រីឯលោក Hegseth បាននិយាយថា លោកបានផ្តល់អំណាចដល់ឧត្តមនាវីឯក Frank M. “Mitch” Bradley ដើម្បីធ្វើការសម្រេចចិត្តប្រតិបត្តិការទាំងអស់ ហើយបានចាកចេញពីបន្ទប់មុនពេលដឹងថាមានអ្នករស់រានមានជីវិតនៅលើទូក។

«ខ្ញុំបានមើលការវាយប្រហារលើកដំបូងនោះផ្ទាល់។ ខ្ញុំមិនបានស្នាក់នៅមួយម៉ោងពីរម៉ោងទេ ដូច្នេះខ្ញុំបានបន្តទៅកិច្ចប្រជុំបន្ទាប់របស់ខ្ញុំ» លោក Hegseth បាននិយាយ។ លោកបន្ថែមថា រដ្ឋមន្ត្រីក្រសួងការពារជាតិមិនបានដឹងអំពីការវាយប្រហារលើកទីពីរនោះទេ រហូតដល់ប៉ុន្មានម៉ោងក្រោយមក។
ទាំងលោក ត្រាំ និងលោក Hegseth បានការពារសកម្មភាពរបស់លោក Bradley ថាត្រឹមត្រូវ និងស្ថិតនៅក្នុងអំណាចផ្លូវច្បាប់។ ការវាយប្រហារនេះកំពុងទទួលការត្រួតពិនិត្យយ៉ាងខ្លាំងពីអ្នកច្បាប់ ដោយអ្នកខ្លះលើកឡើងថាវាស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។

ប្រភព៖ CNN
