កម្ពុជាបើកទ្វារទេសចរណ៍ថ្មី! លើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីមិថុនា ដល់តុលា ២០២៦

កម្ពុជាបើកទ្វារទេសចរណ៍ថ្មី! លើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ចាប់ពីមិថុនា ដល់តុលា ២០២៦

(រាជធានីភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនគ្រប់រូប ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដោយមិនចាំបាច់ស្នើសុំ ឬបង់កម្រៃណាមួយឡើយ។

ទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន

តាមការបញ្ជាក់ពីទីស្ដីការគណៈរដ្ឋមន្ត្រី ការលើកលែងទិដ្ឋាការនេះនឹងអនុញ្ញាតឱ្យពលរដ្ឋចិនធ្វើដំណើរពីប្រទេសចិនមកកម្ពុជា ដោយអាចស្នាក់នៅបានរយៈពេល ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ។ អ្វីដែលងាយស្រួលនោះគឺ ភ្ញៀវចិនគ្រាន់តែត្រូវបំពេញ E-Arrival Card ប៉ុណ្ណោះ ហើយអាចមកទស្សនាកម្ពុជាបានច្រើនលើកតាមត្រូវការ។

ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចរចាជាមួយរដ្ឋាភិបាលចិន ដើម្បីសម្រួលនីតិវិធីស្នើសុំទិដ្ឋាការសម្រាប់ទេសចរខ្មែរទៅប្រទេសចិន ដោយមានគោលដៅឈានដល់ការលើកលែងទិដ្ឋាការបដិការនាពេលអនាគត។

ជំហាននេះត្រូវបានគេរំពឹងថានឹងជំរុញវិស័យទេសចរណ៍កម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

administrator

Related Articles