កំពង់ធំ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់ ឃាត់ខ្លួន៤នាក់ ដកហូតម៉ូតូ៧គ្រឿង

កំពង់ធំ៖ សមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់ ឃាត់ខ្លួន៤នាក់ ដកហូតម៉ូតូ៧គ្រឿង

កំពង់ធំ៖ កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ផ្ទាល់ដី) នៅវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។

កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ

ប្រតិបត្តិការនេះដឹកនាំដោយលោកនាយប៉ុស្តិ៍ទ្រៀល និងសហការជាមួយអធិការរងជំនួយការព្រហ្មទណ្ឌស្រុកតាំងគោក។ ទីតាំងជល់មាន់ស្ថិតនៅចំណុចវាលស្រែចុងភូមិឈូក (ដូនអាំ) ក្នុងឃុំទ្រៀល ស្រុកតាំងគោក។

ទីតាំងជល់មាន់

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនបុរសចំនួន៤នាក់ដែលកំពុងលេងល្បែងស៊ីសង។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ូតូ៧គ្រឿង រថយន្ត១គ្រឿង មាន់ជល់៤ក្បាល (ងាប់) ស្គុត១ដុំធំ និងស្បែកជើង៦គូ។

វត្ថុតាងដកហូត

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យត្រូវបានឃាត់ខ្លួន

administrator

Related Articles