ជនជាតិថៃ៨នាក់ចាក់និងវាយសម្លាប់សន្តិសុខខ្មែរនៅប៉ោយប៉ែត

ជនជាតិថៃ៨នាក់ចាក់និងវាយសម្លាប់សន្តិសុខខ្មែរនៅប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិថៃ១ក្រុមមានគ្នា៨នាក់ ដែលចាក់និងវាយសម្លាប់សន្តិសុខខ្មែរម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅបុរីសានស៊ានហូរ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

កន្លែងកើតហេតុ

លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែតថ្លែងថា ពេលនេះជនជាតិថៃ១ក្រុមនោះ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ចំណែកសន្តិសុខខ្មែរម្នាក់ដែលរបួសធ្ងន់កំពុងត្រូវបានសង្គ្រោះ។ ប៉ុន្តែ គេមិនទាន់បានដឹងពីមូលហេតុនៃការផ្ទុះហិង្សានេះឡើយទេ ដែលបានកើតឡើងនៅចំណុចផ្ទះល្វែងអគារ A.១១០ បុរីសានស៊ានហូរ។

កម្លាំងសមត្ថកិច្ច

ប្រជាពលរដ្ឋនៅក្បែរនោះនិយាយថា សមត្ថកិច្ចបានទៅអន្តរាគមន៍ឃាត់ខ្លួនជនជាតិថៃប្រុសស្រីចំនួន៨នាក់នេះ ក្នុងនោះ គេបានស្គាល់មុខជនបង្ក៣ទៅ៤នាក់។ គេនៅមិនទាន់បានដឹងច្បាស់ពីមូលហេតុអ្វីនៅឡើយទេ ស្រាប់តែឃើញជនដៃដល់មានដំបង និងកាំបិត ស្ទុះទៅវាយសន្តិសុខខ្មែរម្នាក់រហូតសន្លប់ ហើយវាយនិងចាក់សន្តិសុខខ្មែរម្នាក់ទៀតដែលស្ទុះចូលទៅជួយបណ្តាលឱ្យដួលដេកក្នុងថ្លុកឈាម។

កន្លែងចាប់ខ្លួន

ប្រជាពលរដ្ឋបញ្ជាក់ថា ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចទៅអន្តរាគមន៍ភ្លាមៗ ដោយឃាត់ខ្លួនជនជាតិថៃប្រុសស្រីទាំង៨នាក់នេះ ដែលខ្លះឃាត់ខ្លួនក្នុងបន្ទប់ និងខ្លះទៀតឃាត់ខ្លួននៅក្រោយអគារ ពេលបង្កហិង្សាហើយបម្រុងរត់គេចខ្លួន។ ក្រោយពេលចាប់ឃាត់ខ្លួន ក៏នាំយកទៅសាកសួរនិងចាត់ការបន្តទៅតាមនីតិវិធី។

ព័ត៌មានបន្ថែម

សមត្ថកិច្ចកំពុងស៊ើបអង្កេតពីមូលហេតុពិតប្រាកដនៃការបង្កហិង្សានេះ និងចាត់ទុកជាបទល្មើសធ្ងន់ដែលត្រូវដោះស្រាយតាមច្បាប់។

ការស៊ើបអង្កេត

administrator

Related Articles