កំពង់ស្ពឺ – កម្លាំងនគរបាលអធិការដ្ឋានស្រុកសាមគ្គីមុនីជ័យបានឃាត់ខ្លួនយុវជនចំនួន២នាក់ដែលជិះម៉ូតូកាន់ដាវពេលយប់ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

ព្រឹត្តិការណ៍នេះកើតឡើងនៅវេលាម៉ោង២៣:៣០នាទី នៅភូមិឆ្វេក ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។ កម្លាំងនគរបាលដែលកំពុងធ្វើការល្បាតបានជួបក្រុមយុវជន២នាក់កំពុងជិះម៉ូតូមួយគ្រឿង ដោយមានកាន់ដាវមួយដើម។
យុវជនទាំងពីរដែលត្រូវបានឃាត់ខ្លួនមានឈ្មោះថា៖
- បូ ប៊ុនថាញ អាយុ២៧ឆ្នាំ ជាអ្នកកាន់ដាវ
- បឿន ម៉េងហុង អាយុ២៣ឆ្នាំ

ទាំងពីររស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ។ កម្លាំងនគរបាលបានដកហូតម៉ូតូ១គ្រឿង ដាវ១ដើម និងទូរស័ព្ទចល័ត២គ្រឿងជាភស្តុតាង។
បច្ចុប្បន្ន យុវជនទាំងពីរត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការចាត់វិធានការនេះត្រូវបានអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។
