ក្រសួងការងារអំពាវនាវយ៉ាងទាន់ហេតុការណ៍៖ កុំឆ្លងដែនខុសច្បាប់ទៅថៃ នៅក្នុងស្រុកមានការងារជាង ៨ម៉ឺនកន្លែងរង់ចាំ!

ក្រសួងការងារអំពាវនាវយ៉ាងទាន់ហេតុការណ៍៖ កុំឆ្លងដែនខុសច្បាប់ទៅថៃ នៅក្នុងស្រុកមានការងារជាង ៨ម៉ឺនកន្លែងរង់ចាំ!

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានធ្វើការអំពាវនាវយ៉ាងទាន់ហេតុការណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលនៅតាមបណ្តោយបន្ទាត់ព្រំដែន កុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដោយសង្កត់ធ្ងន់ថា នៅក្នុងស្រុកមានឱកាសការងារជាង ៨ម៉ឺនកន្លែងកំពុងរង់ចាំ។

ក្រសួងការងារអំពាវនាវ

ការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដោយលោក ស៊ុន មេសា បានអំពាវនាវដោយទទូចថា៖ «សូមបងប្អូនកុំឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ដែលអាចប្រឈមនឹងបញ្ហានានា នាំឱ្យខាតពេល និងថវិកា។ គួរតែស្វែងរកការងារក្នុងស្រុកវិញល្អជាង ព្រោះបច្ចុប្បន្ននេះ នៅកម្ពុជាមានឱកាសការងារដ៏ច្រើនសម្បូរបែប»។

ឱកាសការងារក្នុងស្រុក

លោកបានពន្យល់បន្ថែមថា ការងារក្នុងស្រុកមិនត្រឹមតែមានប្រាក់ឈ្នួលសមរម្យនោះទេ ថែមទាំងមានការការពារពីរបបសន្តិសុខសង្គម និងអត្ថប្រយោជន៍បេឡាជាតិផ្សេងៗទៀតផងដែរ។ លោកក៏បានរំលឹកថា ការចំណាយប្រចាំថ្ងៃនៅកម្ពុជាតិចជាងនៅប្រទេសថៃ ដែលជួយយ៉ាងច្រើនលើការសន្សំសំចៃ។

ពិព័រណ៌ការងារនៅសៀមរាប

ជាពិសេស លោកបានប្រកាសថា នៅថ្ងៃទី៦ និងទី៧ ខែធ្នូ ខាងមុខនេះ ក្រសួងការងារនឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកសូទ្រនិគម និងស្រុកពួក ខេត្តសៀមរាប ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ។

ទូរសព្ទទាក់ទងក្រសួងការងារ

លោក ស៊ុន មេសា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ សូមទាក់ទងទៅកាន់លេខទូរសព្ទ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទ ៧ថ្ងៃក្នុងមួយសប្តាហ៍។

ការបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ

«បងប្អូនក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ» លោកបានបន្ថែម។

ការងារក្នុងស្រុកសម្រាប់ពលរដ្ឋ

ដោយ៖ តារា

administrator

Related Articles