វៀតណាមប្រឈមការនាំចេញអង្ករធ្លាក់ចុះជិត ១២% ដោយសារហ្វីលីពីនបិទការនាំចូល

វៀតណាមប្រឈមការនាំចេញអង្ករធ្លាក់ចុះជិត ១២% ដោយសារហ្វីលីពីនបិទការនាំចូល

ការនាំចេញអង្ករវៀតណាម

វៀតណាម ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី៣របស់ពិភពលោក កំពុងប្រឈមមុខនឹងការធ្លាក់ចុះការនាំចេញអង្ករយ៉ាងធ្ងន់ធ្ងរនៅឆ្នាំនេះ។ ប្រធានសមាគមស្បៀងអាហារវៀតណាម បានបង្ហាញពីការព្រួយបារម្ភថា ការនាំចេញអង្ករនឹងធ្លាក់ចុះរហូតដល់ ១១,៥% មកនៅត្រឹមប្រហែល ៨ លានតោន ដោយសារតែការបិទការនាំចូលអង្កររបស់ហ្វីលីពីន។

វិស័យអង្ករវៀតណាម

ហ្វីលីពីន ដែលជាទីផ្សារសំខាន់របស់វៀតណាម បានបិទការនាំចូលអង្ករតាំងពីខែកញ្ញា រហូតដល់ចុងឆ្នាំនេះ ដើម្បីការពារកសិករក្នុងស្រុកពីការធ្លាក់ចុះតម្លៃអង្ករ។ លោក Do Ha Nam ប្រធានសមាគមស្បៀងអាហារវៀតណាម បានអះអាងថា៖ «ការហាមឃាត់នេះ ទំនងនឹងត្រូវបានពន្យារឱ្យយូរបន្ថែមទៀត»។

ការនាំចេញអង្កររបស់វៀតណាមទៅហ្វីលីពីន បានធ្លាក់ចុះ ១៨,៥% ក្នុងរយៈពេល ១០ ខែដើមឆ្នាំ មកនៅត្រឹម ២,៩៦ លានតោន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ទោះជាយ៉ាងណា លោក Nam បានអះអាងថា តម្រូវការអង្ករទូទាំងពិភពលោកនៅតែខ្លាំង ហើយវៀតណាមនឹងជំរុញការនាំចេញទៅកាន់ទីផ្សារផ្សេងទៀតក្រៅពីហ្វីលីពីន។

ផលិតកម្មអង្ករវៀតណាម

បញ្ហានេះមិនមែនជាបញ្ហារបស់វៀតណាមតែមួយគត់ទេ ប៉ុន្តែជាបញ្ហាដែលប្រទេសនាំចេញអង្ករផ្សេងទៀតកំពុងជួបប្រទះផងដែរ។ តម្លៃអង្ករអន្តរជាតិបានធ្លាក់ចុះជាគំហុក ដោយសារតែកំណើនផលិតកម្ម និងកម្សោយតម្រូវការពីប្រទេសនាំចូលធំៗ រួមទាំងហ្វីលីពីន និងឥណ្ឌូណេស៊ី។

administrator

Related Articles