ជំនួបសន្តិភាពរុស្ស៊ី-អាមេរិកបញ្ចប់ដោយគ្មានលទ្ធផល ពូទីនជួបបេសកជនត្រាំ៥ម៉ោង

ជំនួបសន្តិភាពរុស្ស៊ី-អាមេរិកបញ្ចប់ដោយគ្មានលទ្ធផល ពូទីនជួបបេសកជនត្រាំ៥ម៉ោង

កិច្ចចរចាសន្តិភាពរវាងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងបេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner បានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងណាមួយ បន្ទាប់ពីជជែកគ្នាអស់រយៈពេល៥ម៉ោងនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី២ធ្នូ២០២៥។

កិច្ចចរចាសន្តិភាពរុស្ស៊ី-អាមេរិក

ទីប្រឹក្សាវិមានក្រឹមឡាំងលោក Yuri Ushakov បានពិពណ៌នាការពិភាក្សានេះថាជា«លក្ខណៈស្ថាបនា» ប៉ុន្តែបញ្ជាក់ថា«គ្មានការសម្របសម្រួល»លើបញ្ហាស្នូលណាមួយទេ រួមទាំងបញ្ហាព្រំដែនដែនដីអ៊ុយក្រែន។

គណៈប្រតិភូអាមេរិកដែលត្រូវបានតែងតាំងដោយប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ជូនសេចក្ដីស្នើកែប្រែនៃសំណើមុន២៨ចំណុច ដែលទាក់ទាញការជំទាស់យ៉ាងខ្លាំងពីទីក្រុងកៀវ និងអឺរ៉ុប។

មុនជំនួប លោកពូទីនបានចោទប្រកាន់រដ្ឋាភិបាលអឺរ៉ុបថាបានរារាំងកិច្ចខិតខំប្រឹងប្រែងសន្តិភាព និងហៅការទាមទាររបស់ពួកគេថា«មិនអាចទទួលយកបាន»។

នៅរដ្ឋធានីឌុយប្លាំង ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ថា លោកកំពុងរង់ចាំ«សញ្ញា»ពីកិច្ចចរចានេះ និងត្រៀមខ្លួនរួចជាស្រេចក្នុងការជួបលោកត្រាំប្រសិនបើមាន«កិច្ចសន្ទនាពិតប្រាកដ»។

លោក Ushakov បានបញ្ជាក់ថា រុស្ស៊ីបានប្រគល់ឯកសារបន្ថែម៤ដល់បេសកជនទាំងពីររូប ហើយបានស្នើសុំពួកគេឲ្យបញ្ជូនសារទៅកាន់លោកត្រាំ។

ការប្រយុទ្ធគ្នារវាងរុស្ស៊ី-អ៊ុយក្រែននៅតាមផ្លូវគោកនៅតែបន្ត ដោយទីក្រុងមូស្គូអះអាងថាដណ្ដើមយកទីក្រុង Pokrovsk បានហើយ ខណៈដែលទីក្រុងកៀវប្រកាសថាបានទទួលជោគជ័យនៅជិតទីក្រុង Kupyansk។

រដ្ឋាភិបាលអឺរ៉ុបបានបញ្ជាក់សាជាថ្មីថា ផែនការសន្តិភាពដែលគួរឲ្យទុកចិត្តត្រូវតែរក្សាអធិបតេយ្យភាពរបស់អ៊ុយក្រែន និងមានការចូលរួមពីទីក្រុងកៀវដោយផ្ទាល់។

administrator

Related Articles