ម្តាយអស់ចិត្តប្តឹងកូនប្រុសដែលប្រើគ្រឿងញៀន និងគំរាមសម្លាប់ម្តាយដោយកាំបិតផ្គាក់

ម្តាយអស់ចិត្តប្តឹងកូនប្រុសដែលប្រើគ្រឿងញៀន និងគំរាមសម្លាប់ម្តាយដោយកាំបិតផ្គាក់

ខេត្តកណ្តាល – ស្ត្រីម្តាយម្នាក់នៅស្រុកស្អាង បានសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនកូនប្រុសបង្កើតរបស់ខ្លួន ដោយសារតែអស់ការស៊ូទ្រាំនឹងអាកប្បកិរិយាប្រើគ្រឿងញៀន និងកាន់កាំបិតផ្គាក់គំរាមសម្លាប់ម្តាយជាច្រើនលើក។

រូបភាពព្រឹត្តិការណ៍

ហេតុការណ៍ចុងក្រោយបានកើតឡើងនៅវេលាម៉ោង ០៤:៣០នាទី នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង។ លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះ សឿន បូរី អាយុ ៥៦ឆ្នាំ ជាអ្នកលក់ដូរ ដែលត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ។

កាំបិតផ្គាក់ដែលចាប់យកបាន

ជនសង្ស័យមានឈ្មោះ អែម ភារ៉ាន់ អាយុ ២២ឆ្នាំ ជាជាងកាត់សក់ មានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្តាលរួចមកហើយ ២លើក និងមានលទ្ធផលវិជ្ជមាននូវសារធាតុញៀន។ នៅពេលកើតហេតុ ជនរងគ្រោះបានសួរកូនអំពីទូរស័ព្ទដែលបាត់ ក៏ស្រាប់តែជនសង្ស័យខឹងសម្បាយក់យកកាំបិតផ្គាក់មកគំរាមសម្លាប់ម្តាយ។

ទីតាំងកើតហេតុ

សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យរួមជាមួយកាំបិតផ្គាក់ចំនួន១ដើម ដែលមានផ្លែដែកដងធ្វើអំពីឫស្សី ហើយបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ ជនសង្ស័យត្រូវបានគេដឹងថា ជាអ្នកប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់គំរាមសម្លាប់ម្តាយរបស់ខ្លួនជាច្រើនលើកមកហើយ។

administrator

Related Articles