វេទិការដ្ឋាភិបាលឌីជីថល២០២៥ នឹងបើកឆាកនៅកោះពេជ្រ ដោយមានការបង្ហាញបច្ចេកវិទ្យាទំនើបៗ

វេទិការដ្ឋាភិបាលឌីជីថល២០២៥ នឹងបើកឆាកនៅកោះពេជ្រ ដោយមានការបង្ហាញបច្ចេកវិទ្យាទំនើបៗ

ភ្នំពេញ – ក្រសួងទេសចរណ៍បានអំពាវនាវឱ្យមន្ត្រីរាជការ និងបុគ្គលិកទាំងអស់ចូលរួមក្នុង«វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥» ដែលនឹងរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

វេទិកាឌីជីថល

ព្រឹត្តិការណ៍សំខាន់នេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ«ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

វេទិកានេះនឹងរួមបញ្ចូលព្រឹត្តិការណ៍សំខាន់ៗចំនួន៣៖

១. វេទិកាចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល អភិបាលកិច្ចឌីជីថល និងបច្ចេកវិទ្យាថ្មីៗ ជាពិសេសបញ្ញាសិប្បនិម្មិត

២. ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញសមិទ្ធផល ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល រួមទាំងដំណោះស្រាយឌីជីថលពីក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជន

បច្ចេកវិទ្យាឌីជីថល

៣. ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអមផ្សេងៗទៀត

ក្រសួងទេសចរណ៍ក៏បានរៀបចំស្តង់ពិព័រណ៍ដាក់តាំងបង្ហាញសមិទ្ធផលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថលរបស់ក្រសួងផងដែរ។

«យើងសូមអំពាវនាវឱ្យមន្ត្រីទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ដើម្បីទទួលបានចំណេះដឹង បទពិសោធនិងឱកាសសាកល្បងប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មីៗជាក់ស្តែង» ក្រសួងទេសចរណ៍បានអះអាង។

ការចូលរួមវេទិកា

អ្នកចាប់អារម្មណ៍អាចចុះឈ្មោះចូលរួមតាមរយៈការស្កេន QR Code ដែលផ្តល់ដោយក្រសួង។ ព្រឹត្តិការណ៍នេះរំពឹងថានឹងទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ពីគ្រប់វិស័យ។

administrator

Related Articles