អាមេរិកបង្កើនកងទ័ពជិតវ៉េណេស៊ុយអេឡា ខណៈម៉ាឌូរ៉ូស្នើលែងទោសពេញលេញ

អាមេរិកបង្កើនកងទ័ពជិតវ៉េណេស៊ុយអេឡា ខណៈម៉ាឌូរ៉ូស្នើលែងទោសពេញលេញ

សហរដ្ឋអាមេរិកបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់សមុទ្រការ៉ាប៊ីន ជិតប្រទេសវ៉េណេស៊ុយអេឡា ដោយដាក់ពង្រាយយន្តហោះ Osprey នាវាកងទ័ពជើងទឹក និងពលទាហាន។

កងទ័ពអាមេរិកនៅតំបន់ការ៉ាប៊ីន

ការកើនឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូលាស់ ម៉ាឌូរ៉ូ បានបញ្ជាក់ការហៅទូរស័ព្ទ «ប្រកបដោយការគោរព និងស្និទ្ធស្នាល» ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

ផ្ទុយទៅវិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការដាក់សម្ពាធឲ្យលោក ម៉ាឌូរ៉ូ បោះបង់អំណាច ហើយថាការវាយប្រហារចូលប្រទេសនេះនឹងធ្វើឡើងក្នុងពេលឆាប់ៗ។

ទំនាក់ទំនងអាមេរិក-វ៉េណេស៊ុយអេឡា

រ៉យទ័របានរាយការណ៍ថា ម៉ាឌូរ៉ូបានប្រាប់លោកត្រាំថាគាត់សុខចិត្តចាកចេញពីប្រទេសវេណេស៊ុយអេឡា ប្រសិនបើគាត់និងគ្រួសាររបស់គាត់ទទួលបានការលើកលែងទោសតាមផ្លូវច្បាប់ពេញលេញ រួមទាំងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។

ការចង់បានរបស់លោកម៉ាឌូរ៉ូបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ពាធរបស់សហរដ្ឋអាមេរិកជាច្រើនខែមកលើប្រទេសវ៉េណេស៊ុយអេឡា។

administrator

Related Articles