ជនជាតិថៃចាក់សម្លាប់សន្តិសុខខ្មែរនៅប៉ោយប៉ែត ម្នាក់ស្លាប់ម្នាក់របួស

ជនជាតិថៃចាក់សម្លាប់សន្តិសុខខ្មែរនៅប៉ោយប៉ែត ម្នាក់ស្លាប់ម្នាក់របួស

ហេតុការណ៍ឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងផ្ទះល្វែងមួយកន្លែងក្នុងបុរីសានស៊ាន្តហូរ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ដែលជនជាតិថៃពីរនាក់បានចាក់សម្លាប់សន្តិសុខខ្មែរម្នាក់ និងធ្វើឲ្យម្នាក់ទៀតរងរបួស។

ទីតាំងកើតហេតុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសន្តិសុខម្នាក់ដែលរងរបួសបានឱ្យដឹងថា នៅក្នុងផ្ទះកើតហេតុមានជនជាតិថៃប្រុសស្រីសរុបចំនួន៩នាក់ ហើយនៅក្នុងពេលកើតហេតុ មានជនជាតិថៃពីរនាក់បានមកវាយ និងចាក់បណ្ដាលឲ្យសន្តិសុខគ្នាគាត់ម្នាក់ស្លាប់ក្នុងប្លុកឈាមនៅក្នុងផ្ទះកើតហេតុ។

កម្លាំងសមត្ថកិច្ចនៅទីតាំង

ដោយឡែកបើតាមប្រជាពលរដ្ឋដែលរស់នៅសងខាងកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើគេសង្កេតឃើញមានជនជាតិថៃស្នាក់នៅជាន់លើ ហើយពេលល្ងាចៗតែងចេញតាមវេរ៉ង់ដារមកជក់បារី ដោយពុំដឹងថា ជនជាតិថៃទាំងនោះធ្វើអ្វីឡើយដោយឃើញមានតែសន្តិសុខយាមការយ៉ាងតឹងរ៉ឹង។

ជនជាតិថៃត្រូវបានចាប់

ក្រោយពីកើតហេតុ ទាំងកម្លាំងនគរបាល ក៏ដូចជាអាវុធហត្ថ បានចុះដល់ទីតាំងកើតហេតុ ក៏ស្រាប់តែជនជាតិថៃដែលស្នាក់នៅកន្លែងកើតហេតុបានស្ទុះរត់ចេញទៅតាមអគារខាងលើ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចនាំគ្នាបិទទ្វារផ្ទះ និងត្រូវបានសមត្ថកិច្ចចាប់បានជនជាតិថៃទាំងនោះបាន២នាក់។

ការស្រាវជ្រាវរបស់សមត្ថកិច្ច

ជុំវិញហេតុការណ៍ឃាតកម្មជនជាតិថៃចាក់សម្លាប់សន្តិសុខខ្មែរនេះ សមត្ថកិច្ចនៅមិនតាន់បញ្ជាក់ព័ត៌មានឲ្យច្បាស់នៅឡើយទេ ខណៈជំនាញកំពុងស្រាវជ្រាវ។

ទីតាំងកើតហេតុ

អត្ថបទ៖ អ ពៅ

administrator

Related Articles